Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅ ទេសចរណ៍ និងរួមចំណែកបង្កើន ប្រាក់ចំណូលជូនពលរដ្ឋ

  • បោះពុម្ព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ឆ្នេរសមុទ្រកម្ពុជាក្លាយជា គោលដៅ ទេសចរណ៍ ដោយបានរួម ចំណែកបង្កើន ប្រាក់ចំណូលជូន ប្រជាពលរដ្ឋ ក្នុងតំបន់ឆ្នេរ ពិសេសចូលរួម ចំណែក ធ្វើឲ្យសម្រេចបាន នូវគោលដៅ ។

សម្តេចបាន ថ្លែងបែបនេះ នៅក្នុងសារ លិខិតរបស់ សម្តេចអបអរសាទរ ក្នុងឱកាសពិធី បើកបុណ្យ សមុទ្រលើកទី៤ នៅខេត្តកំពត ដែលមាន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១១-១៣ ខែ ធ្នូ ឆ្នាំ ២០១៥។ សម្តេចតេជោបាន មានប្រសាសន៍ថា “ខ្ញុំមានសង្ឃឹម យ៉ាងមុតមាំថា ការប្រារព្ធ ពិធីបុណ្យ សមុទ្រ នឹងក្លាយជា កាលានុវត្តភាព ដ៏ប្រសើរថ្មី មួយសម្រាប់កម្ពុជា ក្នុងការធ្វើ ឲ្យឆ្នេរសមុទ្រ កម្ពុជាក្លាយ ជាគោលដៅ ទេសចរណ៍ ប្រកបដោយ គុណភាព ដែលជាកត្តា ចូលរួមចំណែក ក្នុងការផ្តល់ ចំណូលដោយផ្ទាល់ ការបង្កើន ការងារ និងការចូល រួមកាត់ បន្ថយភាពក្រីក្រ ជូនដល់ ប្រជាពលរដ្ឋ ក្នុងតំបន់ឆ្នេរ ពិសេសចូលរួម ចំណែក ធ្វើឲ្យសម្រេច បាននូវ គោលដៅ ” ។

ទន្ទឹមនឹងនេះ តំបន់ឆ្នេរ សមុទ្រកម្ពុជា ដែលបានក្លាយ ជាសមាជិក ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើសកល បាន និងកំពុង រួមចំណែក ធ្វើឲ្យកម្ពុជាក្លាយ ជាគោលដៅ ទេសចរណ៍ប្រកប ដោយឧត្តមភាព និងភាព ទាក់ទាញខ្ពស់ និង ចូលរួមចំណែក សម្រេច ចក្ខុវិស័យ អាស៊ាន ជាគោលដៅ ទេសចរណ៍ លំដាប់ពិភពលោក និងប្រកប ដោយភាព កក់ក្តៅ “ASEAN: the World-Class Destination” និង “ASEAN: Feels the Warmth” ។ ការចូល ជាសមាជិក ក្លឹបនេះ ពិតជាបានស្តែង ឲ្យឃើញពីរបត់ថ្មី នៃការប្រែប្រួល មុខមាត់ ជាបន្តបន្ទាប់ របស់តំបន់ ឆ្នេរសមុទ្រកម្ពុជា ទាំងលើ ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់ លើការទទួលស្គាល់ ជាអន្តរជាតិនៃ តំបន់ឆ្នេរសមុទ្រកម្ពុជា ទាំងមូលក្រោម ឈ្មោះរួមមួយថា “ឆ្នេរសមុទ្រកម្ពុជា ”។

ក្នុងបរិបទនេះ រាជរដ្ឋាភិបាល បានកំណត់ប្រារព្ធ ពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែ ចូលរួម ចំណែកក្នុង ការផ្សព្វផ្សាយ ពីសក្តានុពល ទេសចរណ៍ នៃខេត្តតំបន់ ឆ្នេរសមុទ្រ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ចូលរួមគាំទ្រ គោល នយោបាយ របស់រាជ រដ្ឋាភិបាល កម្ពុជា ក្នុងការយក ចិត្តទុកដាក់ អភិវឌ្ឍន៍ ទេសចរណ៍ប្រកប ដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេស ការជំរុញការ អភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្ស ធនធានធម្មជាតិ ដោយឈរ លើការប្តេជ្ញាចិត្ត រួមមួយច្បាស់លាស់ ក្នុងការរក្សា តុល្យភាពរវាង ផលប្រយោជន៍ សេដ្ឋកិច្ច សង្គមបរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋ មូលដ្ឋាន ដូចដែល ត្រូវបាន ឆ្លុះបញ្ជាំង តាមរយៈ ប្រធានបទនៃ ពិធីបុណ្យសមុទ្រ លើកទី៤នេះ គឺ “ឆ្នេរស្អាត សេដ្ឋកិច្ចរុងរឿង ” ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៥ នេះកម្ពុជាបាន ប្រារព្ធពិធីបុណ្យ សមុទ្រ ចំនួន៤លើក ដែលឆ្នាំ២០១១ ធ្វើឡើងនៅ ខេត្តព្រះសីហនុ ឆ្នាំ២០១៣ នៅខេត្តកែប ឆ្នាំ២០១៤ នៅខេត្តកោះកុង និងឆ្នាំ ២០១៥នេះ គឺប្រារព្ធក្នុង ខេត្តកំពត ។ រាជរដ្ឋាភិបាលនឹង បន្តប្រារព្ធ ពិធីបុណ្យសមុទ្រ នេះទៅតាម ការឆ្លាស់វេន នៃបណ្តាខេត្ត ឆ្នេរសមុទ្រ ទាំងបួន ៕

ដកស្រង់ពី៖ ដើមអម្ពិល