Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ-កីឡាករជាតិ និងអន្ដរជាតិជាង ៣,៦០០នាក់ ចូលរួមរត់អបអជោគជ័យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់

  • បោះពុម្ព

ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន AIA នៅព្រឹកថ្ងៃទី២២ ខែតុលានេះ បានរៀបចំកម្មវិធីរត់កម្សាន្ដ AIA Pink Run នៅសួនច្បារវត្តបទុមវតី ដោយមានអ្នកចូលរួមសរុប ៣,៦០១នាក់ ក្នុងនោះមានអត្តពលិកជាតិ ៣,៣៥០នាក់ និងអ្នករត់បរទេសស្នាក់នៅកម្ពុជាចំនួន ២៥១នាក់ ។

កម្មវិធីរត់កម្សាន្ដនេះ ប្រព្រឹត្តទៅក្រោមវត្តមានលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះក្រោមប្រធានបទ “កីឡារស់ក្នុងសន្ដិភាព” កាលពីថ្មីៗ ។

ក្រៅពីរត់អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានមានប្រសាសន៍ដែលថា «យើងទាំងអស់គ្នារត់កម្សាន្ដ ដើម្បីសប្បុរសធម៌ និងកាត់បន្ថយជំងឺមហារីកសុដន់ រត់ដើម្បីភាពស្អាត និងបៃតង ពិសេសរត់ដើម្បីសុខភាព សាមគ្គីភាព និងមិត្តភាពផងដែរ» ។

ជាមួយគ្នាលោក សែម ផល្លា នាយកបច្ចេកទេស នៃគណៈកម្មការរៀបចំ បានសម្ដែងនូវក្ដីរីករាយ ដែលព្រឹត្តិការណ៍រត់កម្សាន្ដលើកដំបូង ដើម្បីរំឮក និងអបអរពីសមិទ្ធផលស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក៏ដូចជាការលើកកម្ពស់ការយល់ដឹង និងបង្ការជំងឺមហារីកសុដន់នេះ ទទួលបានការគាំទ្រ និងចូលរួមច្រើនពីអត្តពលិកជាតិ និងអន្ដរជាតិ ។

លោកថា គណៈកម្មការមានពេលវេលា ១ខែប៉ុណ្ណោះ សម្រាប់ការរៀបចំ និងទទួលពាក្យចូលរួម ។ ដូច្នេះអ្នករត់ជាង ៣,៦០១នាក់នេះ គឺជាតួរលេខខ្ពស់មួយ ដែលសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋ បានចាប់អារម្មណ៍និងមានមោទនភាព ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ក៏ដូចជាការយល់ដឹងពីសុខភាព តាមរយៈការលេងកីឡាកាន់តែច្រើនផងដែរ ។

តាមរយៈការគាំទ្រ ក៏ដូចជាសំណូមពររបស់អ្នកចូលរួម គណៈកម្មការរៀបចំ ដែលទទួលបានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ NOCC គ្រោងបន្ដសហការជាមួយដៃគូ ដើម្បីរៀបចំព្រឹត្តិការណ៍នេះរៀងរាល់ឆ្នាំ ។ ប៉ុន្ដែចំពោះពេលវេលា និងទីកន្លែងរៀបចំនៅពេលណានោះ នឹងមានការជជែកគ្នា និងធ្វើការផ្សព្វផ្សាយនាពេលក្រោយ ៕

ដកស្រង់ពី៖ Fresh News