Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រីចាប់ផ្តើមត្រូវ ច្រើនជាងឆ្នាំមុន ពលរដ្ឋអាចរកទិញយក ធ្វើប្រហុកផ្អក បានហើយ

  • បោះពុម្ព

ភ្នំពេញ៖ មន្រ្តីក្រសួង កសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានអះអាងថា ត្រីប្រហុកផ្ទកចាប់ផ្តើម ត្រូវហើយចាប់ ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ហើយត្រី ឆ្នាំនេះ អាចមានច្រើន ជាងឆ្នាំមុន ព្រោះថាគ្រាន់ តែនៅដើម ដៃផង មានដាយ មួយចំនួន(កាត់ខាងលើ) លើកម្តងបានត្រី រហូតដល់ទៅ៨០០ ទៅ១តោន ក្នុង១ម៉ោង ។

លោក អ៊ាង សុផល្លែត អនុរដ្ឋ លេខាធិការ ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ និងជាអ្នកនាំពាក្យ ក្រសួង កសិកម្ម បានបង្ហោះក្នុង ហ្វេសបុក ផ្ទាល់ខ្លួនថា ចាប់ពីថ្ងៃនេះ ត្រីចាប់ផ្តើមត្រូវ ហើយ ហើយច្រើន ទៀតផង រីឯតម្លៃ ត្រឹម ៨០០រៀល ក្នុងមួយគីឡូ ប្រជាពលរដ្ឋ អាចរកទិញ បាននៅភូមិ តាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ឬទីតាំង ដែលនៅជិតតំបន់ លោកអ្នករស់នៅ ។ 

បើត្រីនៅ បន្តត្រូវ ដូចនេះទៀត ត្រីប្រហុក និងមានច្រើន ជាងឆ្នាំមុនៗ ហើយតម្លៃនឹង ចុះថោកផងដែរ ។ តាមការប៉ាន់ស្មាន ត្រីប្រហុក អាចត្រូវច្រើន ចាប់ពីថ្ងៃ ៧កើត ខែមិគសិរនេះ តទៅ ប៉ុន្តែត្រីឆ្នាំនេះ មិនសូវ ធំធាត់ដូច ឆ្នាំមុនៗទេ ដោយសារកម្រិត ទឹកទន្លេទាប ហើយថាផលត្រីកើនឡើង ឬថយចុះកម្រិត ណានោះ គេនៅមិនអាច សន្និដ្ឋាន បានខណៈត្រីចាប់ ផ្ដើមត្រូវជា បណ្ដើរៗហើយ ។ 

បើទោះជាមាន ការអះអាង ពីមន្រ្តីជំនាញ បែបនេះក៏ដោយមន្ត្រី អង្គការហ្វេក (Fact) ប្រចាំតំបន់ បឹងទន្លេសាបរក ឃើញថា ប្រជានេសាទ ដែលធ្លាប់តែចាប់ ត្រីបានចន្លោះពី ១៥ទៅ ២០គីឡូក្រាម ក្នុងមួយថ្ងៃ តែឆ្នាំនេះចាប់ បានចន្លោះពី៥ ទៅ៨គីឡូក្រាម ប៉ុណ្ណោះ បើប្រៀបធៀប រយៈពេលនៃថ្ងៃ ត្រីត្រូវដូចគ្នានោះ ។

អ្នកស្រី នូ សារឹម បានឲ្យដឹង កាលពីថ្ងៃទី១៣ ខែធ្នូថា នៅក្នុង របាយការណ៍ ដែលបានសម្ភាស អាជ្ញាធរ និងពីគ្រប់ ភាគី ពាក់ព័ន្ធបង្ហាញ ថាទិន្នផលត្រីឆ្នាំនេះ ថយចុះ ។ ប្រជានេសាទ កំពុងត្អូញត្អែរ ពីបញ្ហា ខ្សត់ត្រី ខណៈការកាប់ បំផ្លាញ ព្រៃលិចទឹក និងបទល្មើស គ្រប់ប្រភេទ នៅតែបន្តកើត មានឧបករណ៍ នេសាទ ខុសច្បាប់កាន់ តែច្រើនទៅៗ វាអត់ឃើញថា ថយចុះត្រង់ កន្លែងណាសោះ នៅតែមាន ពេញទឹក ៕

ដកស្រង់ពី៖ ដើមអម្ពិល