Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដឹកនាំការងាររៀបចំរបាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារអន្តរក្រសួង ដឹកនាំការងាររៀបចំរបាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ (UN)។

តាមរយៈសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំការងារនេះ មានទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាប្រធាន អមដោយអនុប្រធាន និងសមាជិកចំនួន ៤១រូប។

ក្រុមការងារអន្តរក្រសួងខាងលើនេះ មានភារកិច្ចដូចតទៅ៖

* ដឹកនាំធ្វើសេចក្តីព្រាងរបាយការណ៍ជាតិ ស្តីពីការអនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា សម្រាប់ដាក់ជូនអង្គការសហប្រជាជាតិ មានជាអាទិ៍ របាយការណ៍ស្ដីពីសិទ្ធិពលរដ្ឋ

និងសិទ្ធិនយោបាយ (ICCPR) របាយការណ៍ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) របាយការណ៍ស្តីពីការលុបបំបាត់ រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (CERD) របាយការណ៍ស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) របាយការណ៍ស្តីពីការពិនិត្យជាសកលតាមកាលកំណត់ (UPR) និងរបាយការណ៍ផ្សេងៗទៀត ដែលអង្គការសហប្រជាជាតិ ស្នើសុំសម្រាប់ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចមុននឹងរៀបចំបញ្ជូនទៅអង្គការសហប្រជាជាតិ

* ពិនិត្យ និងលើកយោបល់ជូនរាជរដ្ឋាភិបាល លើសេចក្តីព្រាងរបាយការណ៍នានា របស់អង្គការសហប្រជាជាតិ ដូចជារបាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា របាយការណ៍របស់អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ

រួមទាំងរបាយការណ៍ របស់អ្នកតំណាងផ្សេងៗទៀត នៃអង្គភាពសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិដែលបានដាក់ជូនរាជរដ្ឋាភិបាល

* បំពេញភារកិច្ចផ្សេងៗទៀតពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស តាមការប្រគល់ជូនពីប្រមុខរាជរដ្ឋាភិបាល៕