Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មករកម្មការិនី នៅក្រុងបាវិត ចូលធ្វើ ការវិញ១០០ ​ភាគរយហើយ

  • បោះពុម្ព

ស្វាយរៀង ៖ អភិបាល ខេត្ដស្វាយរៀង លោក ជៀង អំ បានថ្លែង អះអាងថា កម្មករ កម្មការិនី នៅក្រុងបាវិត ដែលបានធ្វើបាតុ កម្មនាពេល កន្លងមក នាព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានត្រឡប់ ចូលទៅធ្វើ ការវិញអស់ហើយ ជាមួយនឹង ការថ្លែងអំណរ គុណដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ដែលបាន ចូលរួម ចំណែកធ្វើឱ្យ សភាពការណ៍ ត្រឡប់ទៅ សភាពដើមវិញ ។

 លោកអភិបាលខេត្ដ បានមានប្រសាសន៍ថា “កម្មករកម្មការិនី បានត្រឡប់ ចូលទៅធ្វើការ វិញ១០០ភាគរយ ហើយ នៅព្រឹកនេះ  ។ ខ្ញុំ សូមថ្លែងអំណរគុណ ដល់តំណាង សហជីព អាជ្ញាធរដែនដី និងកម្លាំង មានសមត្ថកិច្ច ព្រមទាំងភាគី រោងចក្រ ដែលបានចូលរួម ចំណែក ដល់ការសម្រប សម្រួលឱ្យកម្មករ ត្រឡប់ទៅធ្វើការ វិញដូចដើមផងដែរ ។

លោកអភិបាលខេត្ដ ក៏បានស្នើសុំឱ្យស្ថា ប័នតុលាការ ជាពិសេស សាលាដំបូងខេត្ដ ស្វាយរៀង ពន្លឿននីតិវិធីច្បាប់ ដើម្បីឱ្យ ភាគីពាក់ព័ន្ធ ជាពិសេសកម្មករ និងថៅកែ រោងចក្របន្ដធ្វើការ ជាមួយគ្នា ឡើងវិញ ដើម្បីផលប្រយោជន៍ ទាំងសងខាង ។

សូមបញ្ជាក់ថា ក្រុមកម្មករ ជាង៣ម៉ឺននាក់ បានផ្ទុះកូដកម្ម តាំងពីថ្ងៃទី១៦ ខែធ្នូ មក ដើម្បីទាមទារប្រាក់ខែ គោលបន្ថែម បន្ទាប់ពី រាជរដ្ឋាភិបាល សម្រេចប្រគល់ឲ្យ ១៤០ដុល្លារ នៅក្នុងឆ្នាំ២០១៦ ខាងមុខ ៕

ដកស្រង់ពី៖ ដើមអម្ពិល