បណ្តាញសង្គម

ប្រមុខ រាជរដ្ឋាភិបាល និងភរិយា ចុះសួរសុខទុក្ខ កុមារកំព្រា និងជនគ្មានទីពឹង នៅអង្គការ សង្គ្រោះជន អស់សង្ឃឹម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នេះ បានអញ្ជើញសួរ សុខទុក្ខកុមារកំព្រា និងជនគ្មានទីពឹង នៅអង្គការ សង្គ្រោះជនអស់សង្ឃឹម មណ្ឌលទី១ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ជាមួយគ្នានោះ សម្តេចទំាងពីរ ក៏បានផ្តល់អំណោយ ដល់ក្មេងកំព្រា សិស្សិ និស្សិត អ្នកផ្ទុក មេរោគអេដស៍ និងជនចាស់ជរា គ្មានទីពឹង ចំនួន ៥១៣នាក់ មកពីបណ្តាខេត្តនានា ផងដែរ ។

សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងតែគិតគូរ ដោះស្រាយបញ្ហា លំបាកនានា របស់ប្រជាពលរដ្ឋ កម្ពុជា ជាពិសេស កុមារកំព្រា ក្រីក្រ និងប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងជីវភាព តាមរយ:ការជួយ ទំនុកបំរុង ផ្នែកជីវភាព ធ្វើយ៉ាងណាឲ្យ ការរស់នៅ របស់ពួកគាត់ ទទួលបាននូវ ភាពល្អប្រសើរ ។

តបតាមការ សំនូមពរ ពីលោកស្រីដែលជា ប្រធានអង្គការ ជនអស់សង្ឃឹមនេះ សម្តេចក៏បានសម្រេច ផ្ដល់ផ្លូវកៅស៊ូ ១ខ្សែ ប្រវែង៩ km ចាប់ពីផ្លូវជាតិមក អង្គការនេះ ដើម្បីងាយ ស្រួលទាំងអង្គការ ផង និងប្រជាពលរដ្ឋ ក្នុងតំបន់នេះផង ហើយគំរោងនេះ សាលារាជធានី ភ្នំពេញជាអ្នក ទទួលសាងសង់ ។ មួយគ្នានោះ សម្តេច ក៏បាន ផ្តល់តាមសំណូមពរ ទៀតផងដែរ នូវការបើកកន្លែង សំរាប់មើល ថែក្មេង បន្ថែមទៀត ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង របស់អង្គការ ។

ហើយទាក់ទងនឹង ការសិក្សាអប់រំ វិញនោះ សម្តេច នឹងផ្តល់ជូនអង្គការ នូវអគាសិក្សា១ខ្នង ២ជាន់ ៨បន្ទប់ បន្ថែមទៀត សំរាប់សិក្សា របស់កុមារក្នុងមណ្ឌលនេះ និងកុមារក្នុង តំបន់នេះផងដែ ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យ ស្ថាប័នពាក់ព័ន្ធ និងអង្គការជាតិ អន្តរជាតិទាំងអស់ ត្រូវចូលរួមចំណែក ឱ្យបានខ្លាំងក្លា បន្ថែមទៀត ជាមួយនឹង រាជរដ្ឋាភិបាល ក្នុងការរួមចំនែក ជួយដល់កុមារកំព្រា អ្នកផ្ទុក មេរោគអេដស៍ និងទុរគតជន ធ្វើយ៉ាងណាដើម្បី ផ្ដល់នូវក្តីសង្ឃឹម អោយពួកគាត់ និងអោយជីវិត ពួកគាត់កាន់តែមាន ភាពងាយស្រួល ។ នាឱកាសនោះ សម្ដេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត បានអញ្ជើញ សាកសួរសុខទុក្ខ ដល់កុមារកំព្រា ទុរគតជន ទាំងអស់ និងរៀបចំផ្តល់ អាហារមួយពេល យ៉ាងឆ្ងាញ់ពិសារ សំរាប់ពួកគាត់ទៀតផង ៕

ដកស្រង់ពី៖ ដើមអម្ពិល