Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន​ សែន បានអញ្ជើញដល់ និងជាអធិបតីភាព​ក្នុងពិធីសម្ពោធបង្គោលព្រំដែន នៅខេត្តរតនគិរី

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដល់ទីកន្លែង នៃពិធីសម្ពោធបង្គោលព្រំដែន នៅខេត្តរតនគិរី ដើម្បីធ្វើជាអធិបតីភាព សម្ពោធបង្គោលព្រំដែនច្រកអូយ៉ាដាវលេខ៣០ ជាមួយនិងនាយករដ្ឋមន្រ្តី នៃប្រទេសវៀតណាម លោក Nguyen Tan Dung នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក Nguyen Tan Dung នៅថ្ងៃនេះ សម្ភោធបង្គោលព្រំដែនចំនួន២។ ដោយពេលព្រឹក នៅច្រកអន្តរជាតិ អូរយ៉ាដាវ ខេត្តរតនគិរី និងពេលរសៀល នៅបង្គោលព្រំដែនមួយទៀត នៅច្រកអន្តរជាតិភ្នំដិន ខេត្តតាកែវ។

លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ការសម្ពោធបង្គោលព្រំដែន លេខ៣០ នៅខេត្តរតនគីរី នឹងធ្វើឡើងនៅម៉ោង៩៖០០ព្រឹក ហើយការសម្ពោធបង្គោលលេខ២៧៥ នៅខេត្តតាកែវ នៅម៉ោង៣៖៣០ រសៀល។

ប្រទេសកម្ពុជា និងវៀតណាម មានព្រំដែនគោក និងព្រំដែនទឹកសរុប ២.៥៧២គីឡូម៉ែត្រ និងមានបង្គោលព្រំដែនដីគោក ដែលត្រូវបោះទាំងអស់ ចំនួន៣៧៥បង្គោល ហើយបង្គោលព្រំដែនបោះរួចចំនួន៣១០បង្គោល។

លោកស្រី កុយ ពិសី ធ្លាប់បានបញ្ជាក់ថា រហូតដល់ពេលនេះ ការបោះបង្គោលព្រំដែង រវាងប្រទេសទាំងពីរ ត្រូវបានធ្វើរួចរាល់ចំនួន ៨៣,២ភាគរយហើយ៕

ដកស្រង់ពី៖ Fresh News