Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាប័ត្រដល់និស្សិតនៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច

  • បោះពុម្ព

នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់នៅក្នុង ពិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតនៃ សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួន 3,769 នាក់ នៅសាលពិពណ៌ កោះពេជ្រ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ បញ្ជាក់សារឡើងវិញ អំពីការអប់រំ ដែលមានសារសំខាន់ បំផុតសំរាប់ មនុស្សគ្រប់រូប ដើម្បីទទួលបាន នូវចំណេះដឹង និង សំរាប់អនាគតរបស់ខ្លួន។ វិស័យ អប់រំ ក្នុង ប្រទេសកម្ពុជានា ពេលបច្ចុប្បន្នកំពុងដើរទៅមុខ ស្របពេលដែល ប្រទេសជាតិកំពុង មានការរីកចំរើន។ តម្លៃនៃការ ខិតខំប្រឹងប្រែង របស់និស្សិតគឺ បានបង្ហាញអោយ ឃើញនូវតម្លៃនៃ អនាគតរបស់ពួកគេ ដែលជាមោទនៈ ភាពរបស់ក្រុម គ្រួសារទាំងមូល។

ពេលវេលានៃការ ខិតខំប្រឹងប្រែងសិក្សា និង សញ្ញាប័ត្រដែលទទួលបាន គឺមានតម្លៃបំផុត សម្រាប់ជីវិតនិស្សិត គ្រប់ៗរូប។ សម្តេចតេជោ បានលើកតម្កើង និង លើកទឹកចិត្ តដល់សិស្សនិស្សិត គ្រប់រូបអោយ បន្តខិតខំសិក្សា អោយបានខ្ជាប់ខ្ជួនដើម្បី អនាគតរបស់ខ្លួនផង ក្រុមគ្រួសារផង និងប្រទេសជាតិផង។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពី ការសំរេចចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការយក ផ្លូវវេងស្រេងមកវិញ ដើម្បីប្រជាពលរដ្ឋ ធ្វើដំណើរមិន ចាំបាច់បង់ប្រាក់ តទៅទៀតឡើយ។

ប៉ុន្តែសូមប្រជាពលរដ្ឋ បើកបរគោរពច្បាប់ គ្រប់ពេល។ ចំពោះពលរដ្ឋ ដែលបានបង់លុយថ្ថៃ Sticker រួចហើយសូមយកមក ទូរទាត់យកលុយ វិញពីសាលាក្រុងវិញ។ ចំពោះថៅកែ រោងចក្រទាំងអស់ ដែល ដឹក ទំនិញតាមផ្លូវ វេងស្រេងសូម ពិចារណាបង្វែរលុយ ដែលត្រូវបង់ថ្លៃ ដឹកជញ្ជូនលើផ្លូវ នេះទៅជាថវិកា ដំឡើងប្រាក់ខែឬ ជាប្រាក់សម្រាប់ កម្មវិធីលើកទឹកចិត្ត បុគ្គលិកកម្មករ ទៅវិញប្រសើរជាង។

សម្តេចតេជោ បានសំណូមពរអ្នក Comment លើទំព័រ Facebook របស់សម្តេច គឺសូមកុំជេរប្រមាថ ហើយសូមប្រើពាក្យមានសីលធម៌ថ្លៃថ្នូរ និងសូមចូល រួមរិះគន់ ស្ថាបនាអោយចំ ទៅតាមប្រធានបទ។ សម្តេចតេជោ មិនហាមឃាត់ក្នុងការ ចូលបញ្ចេញយោបល់នោះទេ តែសូមរក្សា តម្លៃសីលធម៌។ ព្រោះថាប្រសិន បើត្រូវការរកមុខ អ្នកខិលខូចដែល នៅទីងងិតទាំងនោះ គឺចំណាយពេលមិន អោយលើសពី ៧ ម៉ោងទេ។

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាកសិករ សូមចូលរួមសន្សំ ថែរក្សាទឹក ទុកទាំងអស់គ្នា ដើម្បីប្រើប្រាស់ ពេលដែលខ្វះខាត ជាពិសេសប្រជាកសិករ ដែលតែងតែធ្វើ ស្រូវរដូវប្រាំង បើសិន ជាអាច សូមធ្វើតែ មួយដងបានហើយ ដើម្បីទុកទឹកប្រើប្រាស់ សម្រាប់ដាំដំណាំ បន្លែបង្ការជំនួសវិញ ។ មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយស អញ្ជើញប្រគល់សញ្ញាប័ត្រ ជូនដល់និស្សិត ជ័យលាភី នៃសាកលវិទ្យាល័យ វិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រោមបរិយាកាស យ៉ាងរីករាយជាតីបំផុត។

បន្ទាប់ពីអញ្ជើញឡើង រថយន្តចេញ មកក្រៅមាន និស្សិតមួយ ចំនួនបានសុំ ថតរូបទុកជាអនុស្សាវរីយ៍ ជាមួយសម្តេច ដែលជានិច្ចជាកាល តែងតែស្រឡាញ់និង ចាត់ទុកសិស្ស និស្សិតទាំងអស់ ជាកូនក្មួយនៃ មហាគ្រួសារខ្មែរ៕