Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃអង្គារ ស្អែកនេះ ដោយប្រើឈ្មោះជាផ្លូវការ "ស្ពានអាកាស៥មករា"

  • បោះពុម្ព

ភ្នំពេញ ៖ ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ នឹងសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយស្ពានអាកាស ត្រូវបានប្រើឈ្មោះជាផ្លូវការថា "ស្ពានអាកាស ៥មករា" ។

នៅមុនពិធីសម្ពោធ ជាផ្លូវការថ្ងៃព្រឹកថ្ងៃទី៥ ខែមករា ស្អែកនេះ សាលារាជធានីភ្នំពេញ បានរៀបចំពិធីក្រុង ពាលីសុំសេចក្តីសុខ តាមផ្នែកសាសនានៅល្ងាច ថ្ងៃទី០៤ខែមករានេះផងដែរ ។

យោងតាមគេហទំហទំព័រ ផ្លូវការរបស់នាយករដ្ឋមន្រ្ តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា ស្ពានអាកាស តិចណូ គឺនឹងមានឈ្មោះជាផ្លូវការថា "ស្ពានអាកាស៥មករា" នឹងបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃអង្គារ៍ទី៥ ខែមករា ឆ្នាំ ២០១៦ ។ នៅក្នុងខ្លឹមសារនោះផងដែរ  សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ពិតណាស់គឺមានស្ពាន មានសង្ឃឹមនិងមានឱកាស កាន់តែច្រើនឡើងៗ ក្នុងការរស់នៅ និងប្រកបការងារប្រចាំថ្ងៃ។ ហើយសម្តេចក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ បើកបរគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ។

 

សូមជំរាបផងដែរថា ស្ពានអាកាសតិចណូ និងផ្លូវក្រោមដីតិចណូនេះ ត្រូវបានរដ្ឋាភិបាល បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ដើម្បីដោះស្រាយបញ្ហាចរាចរកកស្ទះ និងសម្រួលដល់ការ ចរាចរធ្វើដំណើរ ទៅមកដែលឆ្លងកាត់ តំបន់នេះឲ្យមានភាព ល្អប្រសើរជាងមុន ។ សម្រាប់រាជធានីភ្នំពេញ នេះគឺជាស្ពានអាកាសទី៤ បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ និងស្ពានអាកាស៧មករា ។

 

ស្ពានអាកាស និងផ្លូវក្រោមដីតិចណូនេះ មានស្ពានអាកាសមេ ប្រវែង៣៨២ម៉ែត្រ ទទឹង១៥,៨ ម៉ែត្រផ្លូវក្រោម ដីមានប្រវែង៣៥៦ម៉ែត្រ ទទឹងពី៦ទៅ៨ម៉ែត្រ ផ្លូវអមស្ពាន ប្រវែងសរុប៨២៥ម៉ែត្រ ទទឹង៥ម៉ែត្រកន្លះ ស្ថិតនៅប្រសព្វមហាវិថី សហព័ន្ធរុស្ស៊ី មហាវិថីគីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង ត្រង់ប្រសព្វគ្នាត្រង់ ភ្លើងស្តុបតិចណូ ។ ដែលចំណាយថវិកា សាងសង់ប្រមាណ ១៤លានដុល្លារ សហរដ្ឋអាមេរិក ដោយក្រុមហ៊ុនOCIC ៕

ដកស្រង់ពី៖ ដើមអម្ពិល