បណ្តាញសង្គម

ក្រសួងអប់រំណែនាំ ពីការប្រឡង ជ្រើសរើស សិស្សពូកែ ប្រចាំរាជធានី\ខេត្ត ដើម្បីពង្រឹងគុណភាព អប់រំនិងអភិវឌ្ឍន៍ ធនធានមនុស្ស

ភ្នំពេញ៖ ដើម្បីពង្រឹង គុណភាពអប់រំ និងអភិវឌ្ឍន៍ ធនធានមនុស្ស នៅកម្ពុជា ឲ្យកាន់តែ មានប្រសិទ្ធភាព ក្រសួង អប់រំយុវជននិងកីឡា បានចេញនូវសេចក្តី ណែនាំមួយ នៅចុងសប្តាហ៍ទី១ ដើមខែមករាឆ្នាំ២០១៦នេះ ដោយធ្វើ ការណែនាំ ពីការប្រឡង ជ្រើសរើស សិស្សពូកែ ប្រចាំរាជ ធានី\ខេត្ត និងទូទាំងប្រទេស នៅគ្រឹះស្ថានមធ្យមសិក្សា ។

ខ្លឹមសារនៃ សេចក្តីណែនាំ នោះមានដូចជា៖ មន្ទីរអព់រំ យុវជន និងកីឡារាជធានី\ខេត្ត ត្រូវម្ចាស់ការ រៀបចំការប្រឡង ជើរើសរើសសិស្ស ពូកែប្រចាំរាជធានី \ខេត្តលើផ្នែក អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ នៅក្នុងខែមិនា តាមលទ្ធភាព និងគំនិតច្នៃ ប្រឌិតផ្ទាល់ តាមមុខវិជ្ជា និងតាមថ្នាក់ នីមួយៗរួចបញ្ជូន បេក្ខភាពមក ចូលរួមប្រឡង ជ្រើសរើស សិស្សពូកែ នៅទូទាំងប្រទេស តាមចំនួនដូច កំណត់ក្នុងតារាង បងចែកជូនភ្ជាប់ មកជាមួយ ។

ចំពោះសិស្ស ពូកែថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថាន មធ្យមសិក្សា ចំណេះទូទៅ ឯកជនអាចចូលរួម ក្នុងការប្រឡង ជ្រើសរើស សិស្សពូកែ ប្រចាំរាជធានី \ខេត្ត តាមរាជធានីខេត្ត របស់ខ្លួនជាមួយ គ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅ សាធារណៈដែរ ។ ដោយឡែកវិទ្យាល័យ អនុវត្ត ត្រូវចូលរួម ប្រឡងជ្រើសរើស សិស្សពូកែថ្នាក់ រាជធានីជាមួយ គ្រឹះស្ថានមធ្យម សិក្សានានា ក្រោមឱវាទមន្ទីរ អប់រំយុវជន និងកីឡារាជធានី ភ្នំពេញ ។

ប្រធាន វិញ្ញាសារប្រឡង ជ្រើសរើសសិស្ស ពូកែប្រចាំរាជធានី ខេត្ត ជាសមត្ថកិច្ច របស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តសាម៉ី ។ ចំណែកឯការ ប្រឡងជ្រើសរើស សិស្សពូកែទូទាំង ប្រទេស នឹងប្រព្រឹត្តទៅចាប់ ថ្ងៃទី២៥ខែ មេសាឆ្នាំ២០១៦ និងថ្ងៃបន្ត បន្ទាប់នៅមណ្ឌលប្រឡង ១០ មករា ១៩៧៩ ខេត្តសៀមរាម ។ មន្ទីរ អប់រំយុវជន និងកីឡា ខេត្តសៀមរាប និងសាម៉ីគ្រឹះស្ថាន សិក្សា ដែលត្រូវយក ធ្វើជាមណ្ឌល ប្រឡងមានភារកិច្ច រៀបចំមណ្ឌល ប្រឡង និងសម្ភារៈចាំ បាច់សម្រាប់ការ ប្រព្រឹត្តទៅ នៃការប្រឡង ឲ្យហើយស្រេចមុន បើកសម័យប្រឡង ហើយត្រូវសហការ ជាមួយនាយកដ្ឋាន មធ្យមសិក្សាចំណេះ ទូទៅក្នុងការរៀបចំ ពិធីបើក ពិធីបិទ ការចែករង្វាន់ និងដំណើរការ កំសាន្តរបស់ បេក្ខជន ។

សេចក្តីណែនាំ ដដែលនោះ បានបញ្ជាក់ទៀតថា មន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប មានភារកិច្ចអញ្ជើញ អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីថ្លែង សន្ទរកថាបើក និងចូលរួមជាកិត្តិយស អមដោយកម្លាំង សមត្ថកិច្ច និងមន្ទីរ ពាក់ព័ន្ធក្នុងខេត្ត ទាំងកម្មវិធីបើក ពិធីបិទនិង ចែករង្វាន់ដល់ ជ័យលាភី និងរៀបចំកម្ម វិធីដំណើរកំសាន្ត របស់បេក្ខជន ដោយធ្វើលិខិត ស្នើសុំទៅអាជ្ញាធរ ដើម្បីស្នើសុំកម្លាំង មានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជូនដំណើរ រក្សាសន្តិសុខ សុវត្ថិភាព ក៏ដូចជាជួយសម្រប សម្រួលលើ ការងារផ្សេងៗ សំដៅធ្វើឲ្យ ដំណើរកំសាន្តនេះ ប្រកបដោយជោគជ័យ ។

សូមបញ្ជាក់ថា ប្រតិភូប្រចាំ រាជធានីខេត្ត នីមួយ មានភារកិច្ច ដឹកនាំគ្រប់គ្រង បេក្ខជន សិស្សពូកែ របស់ខ្លួនចាប់តាំងពី ពេលចេញ ដំណើរពីរាជធានី ខេត្តខ្លួន រហូតដល់ពេល ត្រឡប់ទៅរាជធានីខេត្ត របស់ខ្លួនវិញ ជាពិសេស ត្រូវចុះជាប់ ជាមួយសិស្ស នៅពេលធ្វើដំណើរកំសាន្ត ចៀសវាងដាច់ ខាតកុំឲ្យកើតមានបញ្ហា ជាយថាហេតុ ។ ដោយឡែក សិស្សពូកែ ត្រូវស្លៀកសម្លៀក បំពាក់ឯកសណ្ឋានសិស្ស ខោ សំពត់ ខៀវ អាវ ស ៕

 ដកស្រង់ពី៖ដើមអម្ពិល