Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន រំលឹកប្រវត្តិ ៣៧ ឆ្នាំ នៃការឡើងកាន់តំណែងជារដ្ឋមន្ត្រីកាបរទេស

  • បោះពុម្ព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ សម្ដេចបាន សរសេរនៅលើ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្ដេចអំពី ប្រវត្តិកាលពី ៣៧ឆ្នាំមុន ដែលសម្ដេចត្រូវ បានជ្រើសតាំង ជារដ្ឋមន្ត្រី ក្រសួងកាបរទេស ក្រោយថ្ងៃរំដោះ ៧មករា ១ថ្ងៃ ។

សម្ដេច បានសរសេរថា "កាលពី ៣៧ ឆ្នាំមុន ខ្លួនខ្ញុំត្រូវបានជ្រើស តាំងជារដ្ឋមន្ត្រី ក្រសួងការបរទេស ក្រោយថ្ងៃរំដោះ ៧មករា១ថ្ងៃ ក្នុងវ័យមិនដល់ ២៧ឆ្នាំផង ហើយក៏មិនដែល សូវយល់ដឹង នូវកិច្ចការបរទេសផងនោះ ការទទួលយក ភារកិច្ចទាំង ទើសទាល់នេះ គឺជារឿង ដ៏លំបាក តែឆន្ទះយុវជន ដែលខ្លួនខ្ញុំ បានឆ្លងកាត់ ដោយខ្លួនឯង ហើយបានឈរជើង ក្នុងរដ្ឋាភិបាលរហូត ៣៧ឆ្នាំ អាចឱ្យគេយល់ថា តើខ្ញុំស្គាល់ជីវិត និងសេចក្តីត្រូវ ការរបស់យុវជន បែបណា មនុស្សមួយចំនួន ភ័ន្តច្រឡំ លើខ្ញុំក្នុងចំណុចនេះ មុនមកដល់ វ័យជាង ៦០ឆ្នាំ សព្វថ្ងៃនេះ ខ្ញុំបានឆ្លងកាត់ ជាយុវវ័យ នៃកងទ័ព ជាយុវវ័យនៃ រដ្ឋមន្ត្រីការបរទេសក្នុងវ័យ ២៧ឆ្នាំ ជានាយករដ្ឋមន្ត្រី ក្នុងវ័យ ៣២ឆ្នាំ ដែលជារដ្ឋមន្ត្រី ការបរទេស និងជានាយក រដ្ឋមន្ត្រីដែល ក្មេងជាងគេក្នុង ពិភពលោកនាពេលនោះ" ។

 សម្ដេច ក៏បានសរសេរ បន្តទៀតថា "នេះជាបញ្ហា ដែលត្រូវរៀបចំ ក្រោយរំដោះជាតិ និងប្រជាជនចេញពីរបប ប៉ុលពត សំរាប់ជីវិត ឯកជនវិញ ការរំដោះប្រទេស និងតំណែងរដ្ឋមន្ត្រី មិនអាចបញ្ចប់ ទឹកភ្នែក របស់ខ្ញុំបានឡើយ មិនទាន់និយាយ ដល់គ្រួសារ ទាំងមូលនោះទេ និយាយត្រឹម តែប្រពន្ធ និងកូនខ្ញុំ គឺខ្ញុំត្រូវហូរទឹកភ្នែក រយះពេល ៤៨ថ្ងៃ ថែមទៀត បន្ទាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ តាំងពីបែកគ្នាថ្ងៃ ២០ មិថុនា ១៩៧៧ ខ្ញុំមិនដែល ទទួលព័ត៌មានថា ប្រពន្ឋនិងកូនខ្ញុំនៅ រស់នោះទេ ដំណឹងដែល ខ្ញុំទទួលបានទាំងអស់ សុទ្ធតែបញ្ជាក់ថា ភរិយាខ្ញុំស្លាប់ បាត់ទៅហើយ ព័ត៌មាននេះកាន់តែ ធ្វើឱ្យខ្ញុំជឿថែមទៀត ព្រោះពេលដែលប្រទេស រំដោះរួចហើយ ខ្ញុំបានស្វែងរកឃើញ ត្រឹមតែឪពុកមា្តយ បងប្អូនបង្កើត របស់ខ្ញុំតែប៉ុណ្ណោះ ឯខាងប្រពន្ធ ខ្ញុំបាត់ទាំងគ្រួសារ តែម្តង ឪពុក ម្តាយក្មេក បងថ្លៃ ប្អូនថ្លៃ ខ្ញុំយំរាល់ថ្ងៃរាល់ យប់ហើយក៏មិន ដឹងរៀបចំខ្លួនម៉្តេចដែរ ?  ពេលឃើញថ្នាក់ដឹក នាំផ្សេងទៀត ជួបជុំគ្រួសារ ចូលរួមរីករាយ តែខ្លួនឯងដេកយំ នេះជារឿងដ៏កំសត់ របស់ខ្ញុំតាំងពីអាយុ ១៣ឆ្នាំ នៅពេលបែកចេញ ពីឪពុកម្តាយមករៀន នៅទីក្រុងភ្នំពេញ រស់នៅជាមួយព្រះសង្ឃ ពេលប្រទេស មានសង្គ្រាមក៏កាន់ តែឃ្លាតឆ្ងាយថែមទៀត ដល់ពេលមាន ភរិយាទុក្ខវេទនា ក៏កាន់តែខ្លាំង ដោយសាររបប ព្រៃផ្សៃ ជួបហើយព្រាត់ ព្រាត់ហើយជួប រហូតព្រាត់គ្នាមិនដឹងថាស្លាប់ឬរស់ ?"។

សម្ដេចបាន សរសេរបន្ថែមទៀតថា "តាមពិតភរិយា ខ្ញុំនិងក្រុមគ្រួសារ មានប្រាជា្ញដើម្បី ការពារខ្លួន ព្រោះក្រោយ រំដោះពីរបប ប៉ុលពត ខែមករា ១៩៧៩ស ភាពការណ៍នៅ ច្របូកច្របល់ណាស់ ទោះដឹងថាប្តីស្ថិត ក្នុងតំណែងដ៏ខ្ពស់ ក្នុងរដ្ឋាភិបាលតែ ត្រូវតែលាក់ប្រវត្តិ ហើយមកសម្ងំលាក់ខ្លួន និងរើសកួរស្រូវ នៅសួងត្បូងឃ្មុំ ជំទាវរូបនេះដេក តាមវាលស្រែជាមួយ និងកូនដ៏កំសត់ដែល បែកពីឪពុកតាំងពី នៅក្នុងផ្ទៃម្តាយ កូនមួយនេះស្គាល់ នូវរសជាតិ វារតាមភ្លឺស្រែ ជិះលើខ្នងគោ ខ្នងក្របី ហើយចុងក្រោយហៅ ឪពុកថាពូរយះពេល២ខែ ខ្ញុំជួបភរិយា និងកូនខ្ញុំនៅថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ១៩៧៩ គឺ៤៨ថ្ងៃ បន្ទាប់ពីប្រទេស ត្រូវបានរំដោះនិងត្រូវជា ៦១៤ ថ្ងៃបើគិតពីថ្ងៃដែលយើងព្រាត់គ្នាចាប់ពីថ្ងៃ ២០ ខែមិថុនាឆ្នាំ១៩៧៧ នៅពេលដែលខ្ញុំចេញមុខដឹកនាំការតស៊ូប្រឆាំងរបប ប៉ុល ពត ទោះពេលវេលាបានកន្លង ហួសឆ្ងាយហើយក៏ដោយ តែខ្ញុំនៅតែស្រក់ទឹកភ្នែកនៅពេល ខ្ញុំនឹកឃើញប្រវត្តិដ៏ឈឺចាប់ នៃជីវិតខ្ញុំនិងគ្រួសារ ក៏ដូចជាទុក្ខវេទនា របស់ប្រជាជនកម្ពុជា ទាំងមូលផងដែរ" ៕

ដកស្រង់ពី៖ ដើមអម្ពិល