Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ សម្រេចបញ្ចុះតម្លៃ ៥០ភាគរយ ចំពោះការធ្វើប័ណ្ណ បើកបររថយន្ត

  • បោះពុម្ព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះតម្លៃ ៥០% នៃការធ្វើប័ណ្ណបើក បររថយន្ត បន្ទាប់ពីធ្វើការខមមិន (Comment ) ឆ្លើយឆ្លងតាមហ្វេសប៊ុក ជាមួយអ្នក លេងហ្វេសប៊ុក រឿងប័ណ្ណបើកបរ រថយន្តរួចមក ។

វីដេអូឃ្លីបបង្ហោះ តាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្តេច នាថ្ងៃទី៧ ខែមករា សម្តេច បានគូសបញ្ជាក់ថា « មានសំណួរចោទ សួរ ថាតើប័ណ្ណបើកបរ មានការចុះថ្លៃដែរឬទេ ? ខ្ញុំអាចឆ្លើយជូនបាននាពេលនេះ តម្លៃពិតជាមាន ការធ្លាក់ចុះ យ៉ាងហោចណាស់ ពាក់កណ្តាល ។ រឿងនេះ ខ្ញុំបាននិយាយ ជាមួយរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ តាំងពីមួយអាទិត្យមុន ឬមុនដាច់ឆ្នាំ២០១៥ និយាយរួម ខ្ញុំបានប្រកាសឲ្យ អនុញ្ញាតចុះតម្លៃពាក់ កណ្តាលនៃការធ្វើ ប័ណ្ណបើករបរថយន្ត ។

យ៉ាងហោចណាស់ ចុះពាក់កណ្តាល ឥឡូវចាំបាច់ អ្នកបើកបរ ត្រូវតែមានប័ណ្ណបើកបរ ចំពោះអ្នកប្រើប្រាស់ ទោចក្រយានយន្ត គឺមានកម្លាំងចាប់ពី ១២៦CCឡើងទៅ ។ រថយន្តត្រូវតែមាន ជាចាំបាច់ព្រោះថា អ្នកកាច់ចង្កូត” ។ ជាមួយគ្នានោះដែរ សម្តេចបាន អំពាវនាវ ដល់ប្រជាពលរដ្ឋ ទំាងអស់ត្រូវ រៀនច្បាប់ចរាចរណ៍ ឲ្យបានទូលំទូលាយ ។ សម្តេចសង្កត់ធ្ងន់ថា « មានប័ណ្ណ ឬគ្មានប័ណ្ណ វាជារឿងមួយ ! ប៉ុន្តែរឿងចេះច្បាប់ចរាចរណ៍ ចេះបើកបរ ពិតប្រាកដ ទើបជាបញ្ហាបជៀស គ្រោះថ្នាក់បាន ។ បើទោះយើង មានប័ណ្ណ ពេញមួយឡាន ក៏ដោយចុះ ប៉ុន្តែបើយើងមិន ចេះបើកបរ បើកបរហូស ល្បឿនកំណត់ បើកបរលើស ទម្ងន់វា នៅតែគ្រោះថ្នាក់ ។ ដូច្នេះអំពាវនាវ ឲ្យគោរព ច្បាប់ចរចរណ៍ ចេះបើកបរ ឲ្យចេះស្ទាត់ជំនាញ អីចឹងបងប្អូន ត្រូវស្វែងយល់ ចំពោះអ្នក បើកបរម៉ូតូ មិនសូវមានបញ្ហានោះទេ ប៉ុន្តែអ្វីដែល សំខាន់នោះគឺ បត់ឆ្វេង បត់ស្តំាង ផ្លូវគំនូសសញ្ញា ត្រូវតែចេះតែម្តងនេះ ជាចំណុចសំខាន់  » ។

សម្តេច មានប្រសាសន៍ទៀតថា មានបញ្ហាច្រើន ចំពោះប្រជាពលរដ្ឋ ទើបសម្តេចចេញ សេចក្តីសម្រេចមួយ ដើម្បីលុប ចោលឈប់ឲ្យ មានការធ្វើ ប័ណ្ណបើកបរ ហើយនៅពេលនេះ សម្តេចក្រឡាហោម ស ខេង បានកំពុងតែ ដឹកនាំប្រជុំ ដើម្បីធ្វើវិសោធន កម្មច្បាប់ចរចរណ៍ ផ្លូវគោក ឲ្យបានឆាប់បំផុត ។ សម្តេច អំពាវនាវ ដល់អ្នកប្រើប្រាស់ រថយន្ត ដែលមិនបានបង់ពន្ធ ឲ្យទៅបង់ពន្ធ និងស្នើឲ្យមានអ្នកប្រើប្រាស់ រថយន្តចង្កូតស្តាំទៅបង់ពន្ធ ឲ្យបានគ្រប់គ្នា ។ ជាងនេះ សម្តេចបញ្ឈប់ ឲ្យមានការនំាចូល រថយន្តចង្កូត ស្តាំមកចូល ក្នុងប្រទេសទៀត ផ្ទុយទៅវិញ ប្រសិនបើ នំាចួលទៀតនោះ នឹងរងទទួល ខុសត្រូវចំពោះមុខច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល