Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រសួងសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងរបស់ចក្រភពអង់គ្លេស នឹងរៀបចំបណ្តុះបណ្តាល ស្តីពី ភាពជាដៃគូរវាងចក្រភពអង់គ្លេស-កម្ពុជា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងរបស់ចក្រភពអង់គ្លេស (UK Infrastructure and Projects Authority - IPA) នឹងរៀបចំសិក្ខាសាលាស្ដី «ភាពជាដៃគូរវាងចក្រភពអង់គ្លេស-កម្ពុជា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង៖

ការបណ្តុះបណ្តាលរបស់អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (IPA) ស្តីពីការអភិវឌ្ឍ ការកៀរគរហិរញ្ញវត្ថុ និងហិរញ្ញប្បទាន គម្រោងប្រកបដោយប្រសិទ្ធភាព»។

សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត រីជេនស៊ី ភ្នំពេញ ក្រោមអធិបតីភាពលោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះ មានគោលបំណងចែករំលែក, ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ក៍ដូចជាលើកកម្ពស់ការយល់ដឹងអំពីវដ្តនៃគម្រោង PPP ដែលផ្ដោតសំខាន់លើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង និងគម្រោងតំបន់សេដ្ឋកិច្ចបៃតង (Green SEZ) តាមយន្ដការ PPP ដោយលើកយកករណីសិក្សា (Case Study) ស្តីពីបទពិសោធន៍នៃការអភិវឌ្ឍគម្រោងខាងលើ ដើម្បីបន្តកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់គាំទ្រទៅដល់ការអភិវឌ្ឍ និងអនុវត្តគម្រោង PPP នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

សិក្ខាសាលាបណ្តុះបណ្តាលខាងលើ នឹងមានការចូលរួមពីតំណាងនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយចែករំលែក និងបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការទទួលបន្ទុកកិច្ចការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ដែលជាតួអង្គសំខាន់ក្នុងការអនុវត្តគម្រោងផ្ទាល់ នៅតាមបណ្តាក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា

ក្នុងគោលបំណងបន្តកសាងនូវមូលដ្ឋានគ្រឹះ សម្រាប់គាំទ្រទៅដល់ការអភិវឌ្ឍ និងអនុវត្តគម្រោង PPP នៅព្រះរាជាណាចក្រកម្ពុជា ប្រ

កបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕