Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានជាតិរដ្ឋមន្រ្តីក្រសួងការងារ ជំរុញសមាគមគ្រឹះស្ថានឯកជនតម្រង់ទិសជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

  • បោះពុម្ព

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើកម្មវិធីសិក្សា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។

ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងលោក ហេង សួរ និងសមាគមគ្រឹះសស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជនដែលដឹកនាំដោយលោកបណ្ឌិត ណុប នរិន្ទដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមាគមពីតួនាទីជាអាទិភាពរបស់ក្រសួងដែលជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើតកម្លាំងពលកម្មជំនាញក្នុងទីផ្សារការងារកម្ពុជាដែលកំពុងមានភាពទូលំទូលាយទាមទារឱ្យវិស័យឯកជនជាពិសេសវិទ្យាស្ថានដែលធ្លាប់បណ្តុះបណ្តាលជំនាញឯកទេសចូលរួម។

ជាការឆ្លើយតបសមាគម បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ហើយថាបានយល់យ៉ាងច្បាស់ពីគោលនយោបាយជាអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះ។

លោក ហេង សួរ បានសង្កត់ធ្ងន់ថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយបណ្តុះបណ្តាលគ្រូបង្គោលរបស់វិស័យឯកជនលើជំនាញចាំបាច់ណាមួយដែលសមាគមត្រូវការដើម្បីបំពេញ និងបង្កើនសមត្ថភាពបន្ថែម៕

ដកស្រង់ពី៖ កម្ពុជាថ្មី