បណ្តាញសង្គម

ក្រុមហ៊ុន Facebook ឲ្យចំណាត់លេខ១ ដល់ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន មានសកម្មភាព Like, comment និង Share ជាច្រើនជាងគេ

ភ្នំពេញ៖ យោងតាម Email ផ្លូវការរបស់ក្រុមហ៊ុន Facebook ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅវេលាម៉ោង ៨៖៤៤នាទីព្រឹកថ្ងៃទី១២ ខែខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា៖ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺជា Page ជាប់ចំណាត់លេខ១ ក្នុងចំណោម Facebook Page របស់មេដឹកនាំសំខាន់ៗនៅលើពិភពលោក ដែលមានសកម្មភាពរស់រវើកដូចជា Like, comment និង Share ជាច្រើនជាងគេ។

នៅក្នុងអ៊ីម៉ែលរបស់ក្រុមហ៊ុន Facebook ដែលបានផ្ញើជូនសម្តេចតេជោ ហ៊ុន សែន មានអត្តន័យយ៉ាងដូច្នេះថា៖ «Here you go. I pulled two date range for you. One is since Oct 1 and the other is for the last week. i added the one just for the last week because right now the PM is number one for interactions»។

សូមជំរាបថា កាលពីចុងខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានក្រុមហ៊ុន Facebook ផ្តល់ចំណាត់ថ្នាក់ Top 10 នៃមេដឹកនាំ លើពិភពលោក ដែលមានសកម្មភាព រស់រវើក នឹងមានអ្នក ចូលមើល និងចុច Like, comment និង Share ជាច្រើនជាងគេ៕

ដកស្រង់ពី៖ ដើមអម្ពិល