Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តពោធិ៍សាត់ ចុះដោះស្រាយបញ្ចប់ វិវាទដីធ្លីដ៍រុំារ៉ៃ ជូនពលរដ្ដ ៧៤គ្រួសារ នៅស្រុកក្រគរ

  • បោះពុម្ព

ពោធិ៍សាត់៖ប្រជាពលរដ្ឋចំនួន ៧៤គ្រួសារ មកពីឃុំអន្លង់ត្នោត ឃុំក្បាលត្រាច ឃុំកំពង់លួង និងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានវិវាទដីធ្លីដ៍រុំារ៉ៃជិត ២០ឆ្នាំមកហើយនោះ  នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍  ចុះដោះស្រាយបញ្ចប់វិវាទ។

មន្រ្តីសាលា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ម្សិលមិញនេះ លោក ម៉ៅ ធនិន អភិបាល ខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទចុះទៅដោះស្រាយបញ្ចប់វិវាទ ដោយ ជោគជ័យ ជូនប្រជាពលរដ្ឋ ៧៤គ្រួសារ ដែលមកពី៤ឃុំ ក្នុងស្រុកក្រគរ ដោយសម្រេច ក្នុងមួយគ្រួសារ ទទួលបានដី សម្រាប់បង្កបង្កើនផល ចំនួន ១ហិចតាកន្លះ។

ឆ្លងតាមការ គិតគូរ ដោះស្រាយ បញ្ចប់វិវាទ ដ៍រុំារ៉ៃជិត ២០ឆ្នាំ ជូនប្រជាពករដ្ឋ បានដោយជោគជ័យនេះ ប្រជាពលរដ្ឋទាំង  ៧៤គ្រួសារ  ទទួលយក ទាំងមានទឹក ចិត្តត្រេកអរ  សប្បាយរីករាយ យ៉ាងខ្លាំង ចំពោះការគិតគូរខ្ពស់ ពីសំណាក់ លោកអភិបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល