បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោលការ យកប្រាក់នៅតាមផ្លូវ ជាតិលេខ៤ ចាប់ពីយប់ថ្ងៃទី១៣ មករានេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា  បានប្រកាសលុបចោល ការយកលុយពី អ្នកធ្វើដំណើរតាមរថយន្តឆ្លងកាតផ្លូវជាតិលេខ៤ចាប់ពីម៉ោង១ យប់ថ្ងៃទី១៣ខែមករានេះតទៅ  ដោយបាន ដកហូតសិទ្ធិពីក្រុមហ៊ុនAZមកគ្រប់គ្រងវិញ។

ដែលនេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលត្រូវឆ្លងកាត់ផ្លូវជាតិលេខ ដោយមិនត្រូវចំណាយក្នុងការបង់ប្រាក់ទៀតទេ។ ការសម្រេចលុបចោលរបស់ ប្រមុខរាជរដ្ឋាភិបាលធ្វើឡើង ក្នុងសម័យប្រជុំ ពេញអង្គរបស់រដ្ឋសភា និងបន្ទាប់ ពីការមានការស្នើសុំពីលោក ស៊ុន ឆៃ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។

  សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំសូមអបអរសាទរ កោតសសើរលើសេចក្តីព្រាងច្បាប់ថ្ងៃនេះ។ អ្វីដែលខ្ញុំចង់និយាយនៅក្នុងអង្គប្រជុំសភាថ្ងៃនេះ និងការសម្រេចចិត្តដ៏សំខាន់ មួយ ទាក់ទងជាមួយផ្លូវ ជាតិលេខ៤តែម្តង ។ ពិតមែនតែសេចក្តីសម្រេចនេះ មិនទាន់បានចុះសត្ថលេខា  ក៏ប៉ុន្តែក្នុងនាមប្រមុខ រាជរដ្ឋាភិបាល ខ្ញុំអាចប្រកាស ជូនជាមុន ថា រាជរដ្ឋាភិបាលនឹងលុបចោលនូវកិច្ចសន្យាលើបញ្ហាផ្លូវជាតិលេខ ៤នេះ  ហើយប្រសិទ្ធភាពនឹងចាប់អនុវត្តចាប់ពីម៉ោង១២យប់នេះតទៅ»។

 សម្តេចមានប្រសាសន៍ទៀតថា ការលុបចោលនូវកិច្ចសន្យា ហើយយកផ្លូវទំាងមូលមកគ្រប់គ្រងវិញនេះ នឹងមិនទទួលបានការបង់ប្រាក់សម្រាប់រថយន្តទាំ ងអស់ដែលធ្វើដំណើរតាមផ្លូវនេះ នឹងបានជាផលប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា។

សម្តេចតេជោបញ្ជាក់ថា « ទោះបីជាលោក ស៊ុន ឆៃអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើង ក្នុងអង្គប្រជុំក្តី  ប៉ុន្តែរឿង នេះ បានកើតឡើងតំាងពីយប់មិញ ដោយសារតែ ខ្ញុំបានទទួលនូវព័ត៌មានពាក់ព័ន្ធ និងក្រុមហ៊ុនដែលមិនបានអនុវត្តនូវ អ្វីដែលខ្ញុំបានប្រកាសនៅថ្ងៃទី៥ខែមករា  ចាប់ពីសូន្យម៉ោង  ថ្ងៃទី៦ខែមករា  បានសេចក្តីថា ឈានចូលដល់ថ្ងៃទី៧មករា រថយន្តទំាងប៉ុន្មានដែលនៅ តាមផ្លូវជាតិលេខ៤គឺ មិនបង់ប្រាក់ទេ ។   ពេលនោះយើងសង្កេតឃើ ញថាមានរថយន្ត២៣០០០គ្រឿង ប៉ុន្តែបែរនៅក្នុងស្រុកអង្គស្រួលនៅបង់ប្រាក់  ជាងនេះមានការខមមិនក្នុងហ្វេសប៊ុកខ្ញុំ  ខ្ញុំបញ្ជារចុះពិនិត្យភ្លាម» ។

សម្តេចមានប្រសាសន៍ទៀតថា នៅពេលដឹងព័ត៌មាននេះ សម្តេចបានបញ្ជា ឲ្យអភិបាលខេត្ត ព្រះសីហនុ មកពិនិត្យផ្លូវជាតិលេខ៤ ពេលពិនិត្យឃើញមានការយកលុយ បីដំណាក់កាល ។ នៅពេលដែលមាន បញ្ហានេះកើតឡើង ហេតុមានន័យថា មិនអាចទុកបានតទៅទៀតទេ ។

សម្តេចបានលើកឡើងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៀតថា “កង្វល់និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ គឺជាកង្វល់និងការព្រួបារម្ភរបស់ខ្ញុំផ្ទាល់។ ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះទាំងអស់គឺបានសំណូមពរមករាជរដ្ឋាភិបាល និងខ្ញុំផ្ទាល់អំពីការពិបាកគ្រប់យ៉ាង ក្នុងការបង់លុយ សម្រាប់ ធ្វើដំណើរលើផ្លូវជាតិមួយនេះ។ ខ្ញុំបានស្តាប់ និងបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ហើយនៅក្នុងថ្ងៃប្រជុំសភាថ្ងៃនេះ ក្នុងនាមខ្ញុំជា នាយក រដ្ឋមន្រ្តី គឺបានសម្រេចបញ្ឈប់មិនអោយយកលុយទាំងស្រុងពីអ្នកធ្វើដំណើរចាប់ពី ម៉ោង១២ យប់ ថ្ងៃទី១៣ មករា ២០១៦នេះតទៅ”៕

ដកស្រង់ពី៖ ដើមអម្ពិល