Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្លូវេងស្រេងសល់ ៥ភាគរយទៀត ផ្ទេរឲ្យមន្ទីរសាធារណការ សាងសង់បន្ត

  • បោះពុម្ព

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ និងលោក កែវ បេងវឌ្ឍន៍ អគ្គនាយក នៃអគ្គនាយកដ្ឋាន ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានបើកកិច្ច ប្រជុំវាយតម្លៃលើ ផ្លូវវេងស្រេង ដែលបានកសាងរួច ប្រមាណជា៩៥ភាគរយ ហើយចំណែក នៅសល់៥ភាគរយទៀត ប្រគល់សិទ្ធិឲ្យ មន្ទីរសាធារណការ រាជធានីភ្នំពេញកសាងបន្ត ។

ផ្លូវវេងស្រេង មានប្រវែង ៦,៥០០ ម៉ែត្រ ដោយចាក់កំរាលបេតុង កំរាស់២០ សង់ទីម៉ែត្រ ពង្រីកទទឹងផ្លូវ ២២ម៉ែត្រ និងមានសួនច្បារកណ្តាលទំហំ ២,៥០ម៉ែត្រ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ លោក ប៉ា សុជាតិវង្ស  បានឲ្យដឹងថា ទុនវិនិយោគដើម្បីសងត្រឡប់ ក្រុមហ៊ុន ថូលវេ នៃគម្រោងវិនិយោគផ្លូវចោមចៅ-ស្ទឹងមានជ័យ ដែលបច្ចុប្បន្ន បានកសាងហើយប្រមាណ៩៥ភាគរយនៃគម្រោងវិនិយោគ ដោយក្រុមហ៊ុន BOTT WAYS និងនៅសល់ប្រមាណ ៥ភាគរយទៀតនៃគំរោងគ្រោង ទៅអនាគត ផ្លូវនេះបានផ្ទេរ ទៅឲ្យមន្ទីរសាធារណការជាអ្នកបន្ដធ្វើការ សាងសងរហូតដល់បញ្ចប់។

សូមបញ្ជាក់ថា លោក ប៉ា សុជាតិវង្ស  បានបង្កើតគណៈកម្មការចម្រុះមួយដើម្បីសិក្សាពិនិត្យ វាយតម្លៃ និងទូទាត់សំណងជូនក្រុមហ៊ុន ភ្នំពេញ ថូលវេ លើកិច្ចសន្យាវិនិយោគ៕

ដកស្រង់ពី៖ ដើមអម្ពិល