Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការភ្ជាប់ព្រះសិរ្ស ព្រះហរិហរនិង ព្រះកាយឡើងវិញ ជាសក្ខីភាព នៃការរួបរួមគ្នា

  • បោះពុម្ព

ភ្នំពេញ៖ ការជួបជុំឡើងវិញ រវាងព្រះសិរ្ស និងដងខ្លួន របស់ព្រះបដិមា ព្រះហរិហរ ភ្នំដា ដែលបានបែក បាក់ពី គ្នាប្រមាណ១៣០ឆ្នាំ នាពេលនេះ គឺជាសក្ខីភាព នៃការរួបរួមសាមគ្គីគ្នា និងជាព្រឹត្តិការណ៍ ដ៏មានអត្ថន័យ ជាប្រវត្តិសាស្រ្តសម្រាប់វិស័យបេតិកភណ្ឌវប្បធម៌ខ្មែរ ក៏ដូចជាប្រជា ប្រជាជាតិកម្ពុជានិងមនុស្សជាតិទាំងមូល ។

ថ្លែងទៅកាន់មហាជននៅក្នុងពិធីតភ្ជាប់ព្រះសិរ្ស និងដងខ្លួនរបស់ព្រះបដិមា ព្រះហរិហរភ្នំដានៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅសារមន្ទីរជាតិកម្ពុជា លោក ឧបនាយករដ្ឋមន្រ្តី សុខអាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តី ការគណៈរដ្ឋមន្រ្តីបានប្រសាសន៍ថា “ការតភ្ជាប់រវាងព្រះសិរ្សនិងព្រះកាយឡើងវិញនេះ ប្រៀបបាននឹងការផ្តល់ ជីវិតជាថ្មីដល់ព្រះហរិហរ។ តាមជំនឿបុរាណខ្មែរយើងនេះគឺជានិមិត្តរូបដ៏ប្រល្អប្រពៃនៃការជួបជុំគ្នា ការរួបរួមគ្នា ភាពចំរុងចម្រើន ភាពសុខដុម រមនា និងភាពរឹងមាំនៃព្រលឹងជាតិខ្មែរផងដែរ។ លើសពីនេះក៏ជាប្រផ្នូលដ៏ល្អ សម្រាប់ឆ្នាំថ្មី ២០១៦ដែលទើបនឹងចាប់ផ្តើមក្នុងការនាំមកនូវវិបុលភាព និងសមិទ្ធិផលថ្មីៗថែមទៀត សម្រាប់ប្រជាជាតិកម្ពុជា បន្ថែមលើសមិទ្ធិផលធំៗនានាដែលរាជរដ្ឋាភិបាលសម្រេចបាននាឆ្នាំកន្លងទៅ”។

ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “តាមជំនឿរបស់មនុស្សជំនាន់មុន គេជឿនិងគោរព ទៅតាមនិកាយផ្សេងៗគ្នា អ្នកជឿលើព្រះឥសូរ គោរពព្រះឥសូរ អ្នកជឿព្រះនរាយគោរពព្រះនរាយ និងអ្នកជឿ លើព្រះវិស្នុរពួកគេគោរពព្រះវិស្នុរ ។ ចំណែក ព្រះហរិហរ គឺជាអ្នកដែលមានគំនិតខ្ពស់ ជាអទិពេទដ៏ខ្លាំងក្លារ និងជាទស្សនវិជ្ជាមួយអង្គ បានផ្តើមគំនិតបង្រួបបង្រួបមនុស្ស ដែលមានជំនឿនិងការគោរពផ្សេងៗទាំងនោះ ឲ្យចេះសាមគ្គីគ្នា រួបរួបគ្នាជាធ្លុងមួយ បញ្ជៀសបាននូវការបាក់បែកគ្នា ទើបតាំងពីពេលនោះមកគេបាន កសាងព្រះហរិហរនេះឡើង ជានិម្មិតរូបនៃការគោរពចំពោះអ្នកបង្កើតលោក អ្នកថែរក្សាលោក និងអ្នកកំទេច ដើម្បីបង្កើតឡើងវិញ ឲ្យគោរពព្រះហរិហរនេះឡើង”។

យ៉ាងណាលោកបន្តថា “ការវិលត្រប់មកមាតុប្រទេសវិញនៃព្រះសិរ្ស ព្រះហរុហរ និងការភ្ជាប់ជាមួយព្រះ កាយនៅថ្ងៃនេះ នឹងទទួលបាន នឹងទទួលបានការជួបជុំគ្នា រួបរួម ភាពចម្រើនរុងរឿង ភាពសុខដុមរមនា និងភាពរឹងមាំថែមទៀតនៃព្រលឹងជាតិខ្មែរ”។ ជាមួយគ្នានោះលោកបានអំពាវនាវ ដល់សារមន្ទីរដទៃទៀត និងអ្នករក្សាទុកវត្ថុបុរាណនៅទូទំាងពិភពលោក សូមប្រគល់វត្តុបុរាណទៅដល់ម្ចាស់ដើមគេវិញ  ដើម្បីការចូលរួមក្នុងយុទ្ធនាការសកល ដើម្បីការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌។

 លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌បានមានប្រសាសន៍ថា “រូបបដិមា ព្រះហរិហរៈ ជាវត្ថុសក្ការៈ និងសិល្បៈដ៏ប្រណីតរបស់ខ្មែរក្នុងរចនាប័ទ្មភ្នំដា នាសតវត្សរ៍ទី៦-៧។ ព្រះហរិហរៈ គឺជាការបង្រួមចូលគ្នារវាង ហរិ និង ហរៈ ឲ្យមក “ជាមួយ” ហើយដែលការរួបរួមនេះបាននាំឲ្យមានសន្តិភាព និងឯកភាពគ្នា រវាងអ្នកកាន់ និកាយខាងព្រះឥសូរ និងនារាយណ៍ ចំពោះព្រះ “តែមួយអង្គ”។

 “ការជួបជុំរវាងព្រះសិរ្ស(ក្បាល)និងដងខ្លួនព្រះហរិហរៈ នាពេលនេះគឺជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងប្រទេសកម្ពុជា និង បារាំង ជាពិសេសគឺរវាងនាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងសារមន្ទីរសិល្បៈអាស៊ីហ្គីម៉េ ដែលផ្អែកទៅលើស្មារតីនៃ កិច្ចព្រមព្រៀងដែល បានចុះហត្ថលេខានាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ស្តីពីការប្តូរបញ្ញើវត្ថុសិល្បៈ ដែលបានអនុញ្ញាតឲ្យព្រះសិរ្ស និងដងខ្លួនព្រះហរិហរៈ បានជួបជុំនៅកម្ពុជា ក៏ដូចជាការអនុញ្ញាតឲ្យជើងទម្រ និងបដិមាព្រះនាងឧមារ បានជួបជុំគ្នានៅប្រទេសបារាំផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល