Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះសីហនុ យកអំណោយ ជូនប្រជាពលរដ្ឋ ចំនួន១៥គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះ

  • បោះពុម្ព

ព្រះសីហនុ ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ កាលពីវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ បាននាំយកអំណោយទៅចែកជូនដល់ ប្រជាពលរដ្ឋរស់នៅក្រុមទី៣៥ ភូមិ៥សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ដែលរងគ្រោះ ដោយអគ្គីភ័យឆាបឆេះបំផ្លាញផ្ទះ៧ខ្នងនិងទ្រព្យសម្បត្តិ គ្មានសល់ព្រមទាំងបានសម្លាប់កុមារអាយុ៤ឆ្នាំ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ។

សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដឹកនាំដោយ លោកស្រី ប្រាក់ ច័ន្ទសុខា ប្រធានសមាគមនារីខេត្ត និងវត្តមាន របស់លោកស្រី ជ្រា ពៅ លូ គឹមឈន់ ប្រធានកិត្តិយល់របស់សមាគមនិងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ។

អំណោយដែល គណៈប្រតិភូសមាគមនារីខេត្តនាំយក ទៅឧបត្ថម្ភទាំង១៥គ្រួសារនោះ៖ គ្រួសាររងគ្រោះអគ្គីភ័យ ឆេះផ្ទះទាំងស្រុង និងទ្រព្យ សម្បត្តិគ្មានសល់ ចំនួន៧គ្រួសារ ក្នុង១គ្រួសារៗទទួលបាន ថវិកាពីសមាគមនារីចំនួន ១០ម៉ឺនរៀល និងលោកស្រី ជ្រា ពៅ លូ គឹមឈន់ បន្ថែមពីលើថវិការបស់ សមាគមក្នុង១គ្រួសារ៤ម៉ឺនរៀល ទៀតក្ងុងនោះគ្រួសារ មានសមាជិកស្លាប់ សមាគមនារីខេត្តជូន ២០ម៉ឺនរៀល ដើម្បីសំរាប់ធ្វើបុណ្យ ហើយសមាគម បានផ្តល់សម្ភារៈ ប្រើប្រាស់ទាំង៧គ្រួសារ ក្នុង១គ្រួសារទទួលបានធុងដាក់ទឹក១ សារុង២និងក្រមា១ ហើយ គ្រួសារ រងគ្រោះឆេះ បន្ទប់ជួលនិងខូចដំបូលផ្ទះចំនួន៨គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកា៧ម៉ឺនរៀល សម្ភារៈប្រើប្រាស់ ធុងដាក់

 ទឹក១ សារុង២និងក្រមា១។ លោកស្រី ប្រាក់ ច័ន្ទសុខា បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើរសាកសួរ សុខទុក្ខ ពីសំណាក់លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ទាំង១៥គ្រួសារ ដែលជួបគ្រោះអគ្គីភ័យក្នុងការអាណិតអាសូរ បងប្អូនប្រជាពលរដ្ឋ ទាំង១៥គ្រួសារនេះ លោកស្រីប្រធានសមាគមក៍បានផ្ដាំផ្ញើរ អោយប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងយកចិត្ត ទុកដាក់ ប្រុងប្រយ័ត្ន ការពារគ្រោះអគ្គីភ័យលំនៅដ្ឋានរបស់ខ្លួន កុំធ្វេសប្រហែសអោយសោះ ដើម្បីការពារកុំអោយកើត មានគ្រោះអគ្គីភ័យ មិនត្រឹមតែលំនៅដ្ឋានរបស់ខ្លួនឯងប៉ុណ្ណោះទេ គឺរាលដាលដល់ផ្ទះសំបែងអ្នកដ៍ទៃទៀត ផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល