បណ្តាញសង្គម

លោក ខៀវ កាញារីទ្ធ៖ អ្នកសារព័តមាន ដើរតួរសំខាន់ក្នុង ក្នុងការនំាសារ ពីរដ្ឋាភិបាលជូនសាធារណជន

ភ្នំពេញ៖ ជាថ្មីម្តងទៀត រដ្ឋមន្ត្រី ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅតែអះអាងថា អ្នកសារព័តមាន ពិតជាដើរតួនាទី យ៉ាងសំខាន់ណាស់ ក្នុងសង្គម ប្រជាធិបតេយ្យ ពិសេសនោះ ក្នុងការនាំសារ ពីរាជ រដ្ឋាភិបាល ទៅជូន ប្រជាពលរដ្ឋ និងពីពលរដ្ឋ មកជូនរដ្ឋាភិបាល ។

មានប្រសាសន៍ ក្នុងសិក្ខាសាលា ផ្សព្វផ្សាយ ច្បាប់ស្តីពី ការត្រួតពិនិត្យ ផលិតផល ថ្នាំជក់ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា "អ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់ ក្នុងការទទួលសារ ពីរដ្ឋាភិបាល ផ្តល់ដល់ ប្រជាពលរដ្ឋ បានដឹង ជាងនេះទៅទៀតគឺ នំាសារពី ប្រជាជន ជូនទៅរដ្ឋាភិបាល ដូច្នេះអ្នកសារព័តមាន ដើរតួរមួយសំខាន់ ក្នុងសង្គម ប្រធាធិបតេយ្យ" ។

ទាក់ទិន នឹងការការ ផ្សព្វផ្សាយច្បាប់ ការត្រួតពិនិត្យ ថ្នាំជក់វិញ លោករដ្ឋមន្ត្រី លើកឡើងទៀតថា អ្នកសារព័ត៌មាន មានសារៈ សំខាន់ណាស់ ក្នុងការផ្សព្វផ្សាយបន្ត ដូចជា ការផ្សាយ ហាមមិនឲ្យជក់ មិនផ្សាយពាណិជ្ជកម្មបារី និងជួយពន្យល់ នៃផលវិបាកពី ការជក់បារី ។ ជាមួយគ្នានោះដែរ លោក រដ្ឋមន្ត្រី ថា "បើធ្វើការពន្យល់ អ្នកជំនាន់មុន ក្នុងការកុំឲ្យជក់បារី មិនបានសម្រេចក្តី ក៏ប៉ុន្តែអ្នកសារ ព័ត៌មាន អាចផ្សព្វផ្សាយ ដល់ ក្មេងជំនាន់ក្រោយ បានយល់ដឹង ពីផលវិបាក នៃការជក់បារី បានដែរ គេនឹងយល់ នៃផលវិបាកដែល កើតពីការជក់បារី" ។ តាមការសង្កេត នាពេលបច្ចុប្បន្ន ទោះបីជាមាន ច្បាប់ស្តីពីការ ត្រួតពិនិត្យ ផលិតផល ថ្នាំជក់ ក៏ដោយ ក៏សកម្មភាពនៃ ការផ្សាយ ពាណិជ្ជកម្មបារី នៅតែមាននៅ ទីសាធារណៈ ជាពិសេស ក្នុងហាងការហ្វេ មានសកម្មភាព ដដែល ។

លោក មុំ គង់ ប្រធាន នាយកប្រតិបត្តិ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានប្រសាសន៍ថា លែងមានការផ្សាយ ពាណិជ្ជកម្មបារី នឹងផលិតផលថ្នាំជក់ តាមរយៈ ប៉ាណូ ទូរទស្សន៍ វិទ្យុ ដូចជាការប្រគុំ តន្ដ្រីជាដើម យើងលែងមានហើយ ហើយក៏សូមថ្លែង អំណអរគុណ ចំពោះការចូលរួម នឹងផ្សព្វផ្សាយ ព័ត៌មាន នឹងអនុវត្ត ច្បាប់នេះ ។ លោកថា "បច្ចុប្បន្ននេះ យើងសង្កេត ឃើញថា មានការផ្សព្វផ្សាយ ពាណិជ្ជកម្មបារី នឹងផលិតផលថ្នាំជក់នេះ នៅមានកន្លែង មួយចំនួន មាននៅហាងការហ្វ មាននៅទីសារធាណៈ នេះផ្ទួយខ្លឹមសារ នៃច្បាប់ ហើយមាន ការផ្សព្វផ្សាយ ហើយមានក្រុមហ៊ុន បារីជាច្រើន ដែលចូលរួមការ ផ្សព្វផ្សាយ ពាណិជ្ជកម្ម បែកនេះ" ។

បើតាម លោក ហុក ខៀវ ប្រធាន នាយកដ្ឋាន នីតិកម្ម នៃក្រសួង សុខាភិបាល បានមាន ប្រសាសន៍ថា មានប្រជាពលរដ្ឋខ្មែរ ប្រមាណ ១ម៉ឺននាក់ និងខាត់បង់ថវិការ ១០០លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារការទិញបារី។ ក្នុងនោះ ស្រី្ត៧៥% និងកុមារ ៨០% កំពុងតែ រស់នៅក្នុងផ្ទះ ដែលមានអ្នកជក់បារី យ៉ាងហោចណាស់ម្នាក់ ។ លោកថា "ក្នុងពិភពលោក អត្រាអ្នកស្លាប់ ដោយសារ ជក់បារី មានចំនួន ៦លាននាក់ ក្នុងមួយឆ្នាំ និងអ្នកដែល មិនចេះ ប្រើប្រាស់សោះ តែគ្រាន់តែទទួល ផ្សែងបារីពីគេ មានចំនួន ៦សែននាក់ ក្នុងមួយឆ្នាំ" ។ ចំណែក្នុងស្រុកខ្មែរវិញ មានអ្នកស្លាប់ ដោយសារជក់បារី ប្រមាណ ១ម៉ឺននាក់ ក្នុងនោះបុរស មានប្រហែល ៦៥០០នាក់ និងស្ត្រីជាង ៣០០០នាក់ ក្នុងរយៈពេលមួយឆ្នាំ ៗ មិនគិតពីអ្នក ដែលស្រូបផ្សែង បារីពីគេនោះទេ ៕

ដកស្រង់ពី៖ ដើមអម្ពិល