Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តប្រគល់ ម៉ូតូចំនួន៤គ្រឿង ជូនលោកគ្រូបង្រៀន នៅតំបន់អារ៉ែង

  • បោះពុម្ព

កោះកុង៖ ដោយមើល ឃើញនូវ ភាពលំបាក ក្នុងការ ធ្វើដំណើរ ទៅបង្រៀន សិស្សរបស់ លោកគ្រូ ដែលនៅតំបន់ ដាច់ស្រយាល នៅតំបន់ អារ៉ែង ស្ថិតស្រុកថ្មបាំង នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។

លោក ប៊ុន លើត អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានប្រគល់ ម៉ូតូចំនួន៤គ្រឿង ដល់ដៃលោក គ្រូទាំង៤នាក់ ដែល លោកគ្រូទាំង៤រូបនេះ ពួលគាត់ ត្រូវទទួល ភារកិច្ចទៅ បង្រៀនសិស្ស នៅតំបន់ ដាច់ស្រយាល គឺតំបន់អារ៉ែង ស្រុកថ្មបាំង  ដើម្បីគាត់ បានងាយស្រួល ធ្វើដំណើរទៅ បង្រៀនសិស្ស ។

ក្រោយពីទទួល បានម៉ូតូហើយ លោកគ្រូទាំង៤រូប បានថ្លែង អំណរគុណ ដល់លោក អភិបាលខេត្ត ដែលបានយកចិត្ត ទុកដាក់ ទៅលោកគ្រូ អ្នកគ្រូដែល នៅតំបន់ ដាច់ស្រយាល។

គ្រូបាន បន្តថា អំណោយ១នេះ លោកយក ទៅប្រើប្រាស់ ឲ្យចំគោលដៅ ដែលមាន ភារកិច្ច លោកគ្រូ ហើយខិតខំ អនុវត្តន៍ ទៅតាម តួនាទី របស់ខ្លួន ជូនដល់ សិស្សា នុសិស្សក្នុង បង្រៀន ឲ្យអស់ពី សមត្ថភាពនិង បង្កើនធនធាន មនុស្ស ដល់គាត់ ឲ្យបានច្រើន ផ្នែកវិស័យ អបរំ៕

ដកស្រង់ពី៖ ដើមអម្ពិល