បណ្តាញសង្គម

តេជោ សែន បញ្ជាក់អំពីផល វិជ្ជាមានល្អជាច្រើន ក្នុងជំនួប ជាមួយ John Kerry នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញ អំពីលទ្អផល វិជ្ជាមានល្អៗ ជាច្រើនសម្រាប់កម្ពុជា ក្នុងជំនួបរវាងសម្តេច និង លោក John Kerry រដ្ឋមន្រ្តីការបរទេស អាមេរិក ដែលមានរយៈពេលជាង ១ម៉ោង នៅវិមានសន្តិភាព នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ។

ក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេកប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី២៧ ខែមករា នេះ សម្តេចបាន សរសេរថា "នៅក្នុងជំនួប ថ្ងៃម្សិលមិញ រវាងខ្ញុំ និង John Kerry រដ្ឋមន្រ្ តីការបរទេស អាមេរិក ដែលមាន រយៈពេល ជាង ១ម៉ោង នៅវិមាន សន្តិភាព គឺបានទទួល លទ្ឋផលវិជ្ជមាន ល្អជាច្រើន សម្រាប់កម្ពុជា។ ខ្ញុំបានស្នើ ទៅអាមេរិក អោយបើក ទីផ្សារសម្រាប់ ផលិតផលកម្ពុជា អោយបាន ទូលំទូលាយ ដើម្បីប្រជាពលរដ្ឋ និងពាណិជ្ជករខ្មែរ កាន់តែងាយស្រួល ក្នុងការនាំ ចេញផលិតផល ពីកម្ពុជា ចេញទៅទីផ្សារ អាមេរិក"។

សម្តេច បានបញ្ជាក់ទៀតថា "ក្រៅពីនោះ គឺខ្ញុំបាន បញ្ជាក់អំពីគោល ជំហរកម្ពុជា ក្នុងការរួម ដៃសហការ ជាមួយអាមេរិក ដើម្បីទប់ស្កាត់ អំពីភេរកម្ម ក៏ដូចជា ជំហរកម្ពុជា គាំទ្រដំណោះ ស្រាយបញ្ហា លើការចរចា ពិភាក្សាដែល នាំមកនូវ សន្តិភាព សម្រាប់តំបន់ទាំងមូល។ ជារួម ជំនួបនេះ គឺបានផ្តល់ នូវផលប្រយោជន៍ យ៉ាងសំខាន់ ក្នុងទំនាក់ទំនង រវាងកម្ពុជា និងសហរដ្ឋអាមេរិក និងរវាង អាស៊ាន ជាមួយសហរដ្ឋ អាមេរិកផងដែរ"។

 សម្តេច បានបញ្ជាក់ បន្ថែមទៀតថា "ក្រោយពីស្រស់ ស្រូបអាហារ ពេលថ្ងៃត្រង់ រួចហើយ ខ្ញុំបានបន្តការងារ នៅការិយាល័យ ក្នុងគេហដ្ឋាន ខ្ញុំជាធម្មតា។ គាប់ជួន នៅពេលរសៀល ចៅស្រីខ្ញុំ បានឆ្លៀតចូល មកសួរសុខទុក្ខ មុនពេលទៅ សាលារៀន ខ្ញុំព្រមទាំងបាន និយាយដោយ ពាក្យផ្អែមល្ហែមថា "ចៅសូមជម្រាបសួរ លោកតា ចៅស្រឡាញ់ លោកតាខ្លាំង” គឺពិតជា ធ្វើអោយខ្ញុំ រិតតែសប្បាយចិត្ត និងកាន់តែ មានកម្លាំងចិត្ត ក្នុងការធ្វើការងារ ហើយភ្លេចអស់ ពីការនឿយហត់។

ខ្ញុំមានជំនឿថា ឪពុកម្តាយ ជីដូនជីតា គឺពិតជាមានអារម្មណ៍ដូចខ្ញុំដែរ នៅពេលដែលមានចៅ ចេះនិយាយសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តបែបនេះ។ សូមជនរួមជាតិ ជួបតែសំណាងល្អ និងមានសេចក្តីសុខ និងសុភមង្គមក្នុងក្រុមគ្រួសារជានិច្ច"៕

ដកស្រង់ពី៖ ដើមអម្ពិល