បណ្តាញសង្គម

ឯកឧត្តម ប៉េង ប៉ាត់ ស្វាមីរបស់លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានទទួលមរណៈភាព

ភ្នំពេញ៖ សូមគោរព និងជំរាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា ឯកឧត្តម ប៉េង ប៉ាត់ សមាជិក ព្រឹទ្ធសភា ជាស្វាមីរបស់ លោកជំទាវ ឧបនាយក រដ្ឋន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួល មរណៈភាព កាលពីវេលាម៉ោង ១៖៣៥នាទី ទៀបភ្លឺ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។

សពឯកឧត្តម ប៉េង ប៉ាត់ តម្កល់នៅ ភូមិគ្រឹះ លេខ៣ ផ្លូវលេខ ៤៦៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ( ខាងជើង ក្រសួងមហាផ្ទៃ ) ៕

 

 

 

 

ដកស្រង់ពី៖ដើមអម្ពិល