Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ៖ រដ្ឋមន្ត្រី ៧ ទៅ៨ក្រសួង នឹងត្រូវផ្លាស់ប្តូរនៅ ថ្ងៃទី៤មេសា

  • បោះពុម្ព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា រដ្ឋមន្ត្រី ៧ ទៅ៨ក្រសួង នឹងត្រូវផ្លាស់ប្តូរ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ។

ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ សញ្ញាបត្រថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ ន័រតុន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នាមជ្ឈមណ្ឌល សន្និបាត សម្តេចតេជោនាយក រដ្ឋមន្ត្រី បានមាន ប្រសាសន៍ថា ការកែសម្រួល គណៈរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី នៅទីនេះ ក៏អត់ដឹងដែរ ។

ឆ្មាធ្លាប់ត្រូវ ទឹកក្តៅហើយ ទោះត្រូវទឹក ត្រជាក់ក៏ខ្លាចដែរ ។ សម្តេចបានបន្ថែមថា “គម្រោងនៅថ្ងៃ៤ ខែមេសា ខាងមុខនឹងមាន ការផ្លាស់ប្តូរ ។ នៅទីនេះ រដ្ឋមន្រ្តី មិនមែនមាន រដ្ឋមន្រ្តីណាមួយ អាក្រក់នោះទេ គឺគ្រាន់តែស្ទក់ បន្តិចតែប៉ុណ្ណោះ ។ រដ្ឋមន្រ្តីខ្លះ ដឹងចិត្តរដ្ឋមន្រ្តី ក៏លាលែងតំណែង ទៅមុន ហើយអ្នកខ្លះ ក៏សុំដាក់ពាក្យ ទៅធ្វើសមាជិក ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ” ។

សម្តេចប្រមុខ រាជរដ្ឋាភិបាល បានបន្ថែមថា “រដ្ឋមន្រ្តីដែល ត្រូវដឹងខ្លួន ត្រូវដូរកុំទៅណា ចាំផ្ទេរការងារ ឲ្យរដ្ឋមន្រ្តីថ្មីសិន រហូតមានការផ្លាស់ប្តូរ និងផ្ទេរការងារ ។ មានការផ្លាស់ប្តូរ រដ្ឋមន្រ្តី ៧, ៨ក្រសួង ។ ខ្ញុំមិនដឹងថា ប៉ះរដ្ឋមន្រ្តី ណានោះទេ បើប៉ះនៅឲ្យស្ងៀម និងស្តាប់មេស៊ីសង ” ។

នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មានអភិបាល ខេត្ត៤ ដែលត្រូវដាក់ ឲ្យចូលនិវត្តន៍ មុនសភាបោះឆ្នោត ក្នុងនោះមានខេត្ត កំពត ...បន្ទាយមានជ័យ និងស្វាយរៀង ហើយពួកគេ នឹងមកកាន់ ការងារនៅ ក្នុងរាជរដ្ឋាភិបាល ក្នុងក្របខណ្ឌ ជារដ្ឋ លេខាធិការ ៕

ដកស្រង់ពី៖ដើមអម្ពិល