Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច សាយ ឈុំ ជំរុញអ្នកវិនិយោគ បរទេស បន្តចូលមកធ្វើ វិនិយោគក្នុង ខេត្តកំពត

  • បោះពុម្ព

កំពត ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា ក្នុងពិធីបញ្ចុះ បឋមសិលា សាងសង់ រោងចក្រផលិត រោងចក្រផលិត ស៊ីម៉ងត៍ របស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនសី ស៊ីមេន ខបភើរេសិន បានជំរុញ ឲ្យអ្នកវិនិយោគ បរទេស បន្តចូលមក ធ្វើការ វិនិយោគក្នុង ប្រទេសកម្ពុជា ក៏ដូចជា ខេត្តកំពត ដែលជារួម ចំណែកក្នុង ការអភិវឌ្ឍ ប្រទេសជាតិ ឲ្យរីកចម្រើន។

សម្តេច សាយ ឈុំ បានមាន ប្រសាសន៍ថា ក្រុមហ៊ុន ជីបម៉ុង នេះ បានចំណាយ ពេលវេលា និងថវិកា ជាច្រើន ក្នុងការ សាងសង់ រោងចក្រ ផលិតស៊ីម៉ងត៍ ដ៏ធំជាងគេ ក្នុងប្រទេស កម្ពុជា ដែលនេះ ជារួមចំណែក មួយក្នុងការ អភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យរីកចម្រើន និងទាក់ទាញ អ្នកវិនិយោគ បរទេស បន្តឲ្យចូលមកធ្វើ វិនិយោគ កាន់តែច្រើន ឡើងថែមទៀត។ សម្តេច សាយ ឈុំ មានប្រសាសន៍ បន្តទៀតថា រោងចក្រ ស៊ីម៉ងត៍ ដែលនិង សាងសង់នេះ គឺជាការផ្តល់ ឱកាសឲ្យ ប្រជាពលរដ្ឋ ទទួលបាន ការងារធ្វើ ដើម្បីដោះស្រាយ ជីវភាព រស់នៅប្រចាំថ្ងៃ ឲ្យកាន់តែ ប្រសើរ ឡើង ហើយនេះ ក៏ជាយុទ្ធសាស្រ្តមួយ ឈានទៅ កាត់បន្ថយ ភាពក្រីក្រផងដែរ។

សូមបញ្ជាក់ថា រោងចក្រ ស៊ីម៉ងត៍ របស់ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន មានទីតាំងស្ថិត ក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ក្នុងពិធីបញ្ចុះ បឋមសិលា សាងសង់នេះ ក៏មានការ ចូលរួមពី សំណាក់ លោកអភិបាល ខេត្តកំពត និយោជក់ និយោជិត ក្រុមហ៊ុន មន្ត្រីរាជការ ជុំវិញខេត្ត ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជិត៤ពាន់នាក់៕

ដកស្រង់ពី៖ ដើមអម្ពិល