បណ្តាញសង្គម

ចិន មានបំណងភ្ជាប់កិច្ច សហប្រតិបត្តិការ ជាមួយបណ្ដាប្រទេស តាមបណ្ដោយដងទន្លេមេគង្គ

សាន់យ៉ា៖ ប្រទេសចិន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអំពាវនាវដល់បណ្តាប្រទេស ស្ថិតនៅតាមបណ្តោយ ដងទន្លេមេគង្គ ដើម្បីបន្ដកិច្ចប្រជុំ មេដឹកនាំ នាពេលខាងមុខនេះទៀត ប្រយោជន៍ផ្សារភ្ជាប់ កិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា ប្រកបដោយ ផ្លែផ្កាពេលអនាគត។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា នេះជាការលើកឡើង របស់នាយក រដ្ឋមន្ត្រីចិនលោក លី ខៃឈៀង ខណៈពេលពិធីជប់លៀង ស្វាគមន៍ មុនពេលកិច្ចប្រជុំជាលើក ដំបូងនៃកិច្ចសហប្រតិបត្តិការ រវាង មេដឹកនាំតាមដងទន្លេមេគង្គ ដែលប្រារព្ធធ្វើឡើង នៅថ្ងៃពុធនេះ ទីក្រុងសានយ៉ា ជាទីក្រុងឆ្នេរ ក្នុងខេត្តហៃណាន ភាគខាងត្បូង ប្រទេសចិន។

នៅក្នុងកិច្ចប្រជុំមេដឹកនាំតាម បណ្ដោយដងទន្លេមេគង្គ នឹងមានការចូលរួម និងចែករំលែកយោបល់ លើអនាគតទន្លេមេគង្គ ដោយ នាយករដ្ឋមន្រ្តីចិនលោក លី ខៃឈៀង,នាយករដ្ឋមន្ដ្រីថៃលោក ប្រាយុទ្ធ ចាន់អូចា, នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្រ្តីឡាវលោក ថងស៊ីង ថាម៉ាវង្ស, អនុប្រធានាធិបតីមីយ៉ាន់ម៉ាលោក សៃ ម៉ឺគខាម និងឧបនាយករដ្ឋមន្រ្តី វៀតណាមលោក ផាម ប៊ិនមិញ តំណាងរដ្ឋាភិបាលចិនលោក លី បានលើកឡើងថា កិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសទាំង៦ នឹងជួយរក្សាសន្តិភាព និង ស្ថេរភាពក្នុងតំបន់ ប្រយោជន៍ផ្តល់នូវតួនាទី យ៉ាងពេញលេញ ដើម្បីរក្សាធនធាន ឧស្សាហកម្ម និងទីផ្សាររបស់ប្រទេស ក្បែរខាង និងជួយគាំទ្រ បន្ថែមទៀត ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់តំបន់នេះ៕

ដកស្រង់ពី៖ ដើមអម្ពិល