ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាស្ដីពី “ទំនាក់ទំនងវិជ្ជាជីវៈល្អ និងគោលនយោបាយការងារ”ដើម្បីបង្កើនការយល់ដឹងអំពីរបបសន្តិសុខសង្គម សុវត្ថិភាព សុខភាពនៅកន្លែងការងារ
និងខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ។សិក្ខាសាលានេះធ្វើឡើងកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤ នៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាពលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សិក្ខាសាលាខាងលើធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីទំនាក់ទំនងវិជ្ជាជីវៈ និងគោលនយោបាយការងារ
ព្រមទាំងបង្កើនការយល់ដឹងអំពីរបបសន្តិសុខសង្គម សុវត្ថិភាព សុខភាព នៅកន្លែងការងារ និងខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ៕
ដកស្រង់ពី៖ កម្ពុជាថ្មី