Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភា ចាប់ប្រជុំពិភាក្សាអនុម័ត ទៅលើរបៀបវារៈ ៥ចំណុច

  • បោះពុម្ព

ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា ដែលមានសម្តេច អគ្គមហាពញាចក្រ ហេង សំរិន ជាប្រធាន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ

បានចាប់ផ្តើមប្រជុំពិភាក្សា និងអនុម័តទៅលើ របៀបវារៈចំនួន ៥ ចំណុច។ កិច្ចប្រជុំនេះ មានកូរមសរុប ១០៧រូប ដោយមានការ អញ្ជើញចូលរួម ពីសមាជិកសភា គណបក្សប្រជាជន កម្ពុជា (CPP) ៦៨រូប និងសមាជិកសភា គណបក្សសង្គ្រោះជាតិ (CNRP) ចំនួន ៣៩រូប ហើយឯកឧត្តម កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ មិនបានចូលរួមនោះទេ ។

របៀបវារៈទី១. ព្រះរាជសារព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជូនសម័យប្រជុំ រដ្ឋសភា លើកទី៦ នីតិកាលទី៥, ទី២. របាយការណ៍ស្ដីពី សកម្មភាព របស់រដ្ឋសភា ចន្លោះសម័យ ប្រជុំរដ្ឋសភា លើទី៥ និងលើទី៦ នីតិកាលទី៥, ទី៣. ការបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត លើសមាសភាព សមាជិក រាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រួល និងបំពេញ បន្ថែម ចំនួន ២៦ រូប ទី៤. ការបោះឆ្នោត ជ្រើសតាំង សមាជិក ក្រុមប្រឹក្សា ធម្មនុញ្ញចំនួន ១រូប និងទី៥. ការពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ ស្ដីពី សហជីព ៕

ដកស្រង់ពី៖ដើមអម្ពិល