Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា-ឥណ្ឌា នឹងកាន់តែមាន ទំនាក់ទំនងបន្ថែមទៀត លើវិស័យសេដ្ឋកិច្ច និងវប្បធម៌

  • បោះពុម្ព

ភ្នំពេញ៖ លោកទេស រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញ ការជឿជាក់ថា ទំនាក់ទំនង រវាងកម្ពុជា និងឥណ្ឌា នឹងនាំមកនូវ សក្តានុពល យ៉ាងច្រើន ចំពោះ រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំង ២ ពិសេសលើ វិស័យសេដ្ឋកិច្ច និងវប្បធម៌ ។

ក្នុងកិច្ចជំនួប ពិភាក្សាគ្នារវាង លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា និង លោក Naveen Srivastava ឯកអគ្គរដ្ឋ ទូតឥណ្ឌា ប្រចាំកម្ពុជា នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦ នេះ លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន ថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលឥណ្ឌា ដែលតែងតែ ផ្តល់ នូវកិច្ចសហប្រតិបត្តិការ ល្អជាមួយកម្ពុជា កន្លងមក និងបានជួយ ជ្រោមជ្រែង ក្នុងការជួសជុល ប្រាសាទ តាព្រហ្ម ក្នុងខេត្ត សៀមរាប ពិសេស ការគាំទ្រយ៉ាង ពេញទំហឹង ក្នុងការដាក់ បញ្ចូល ប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌ ពិភពលោក ។

ជាមួយគ្នានេះដែរ លោក Naveen Srivastava ក៏បានថ្លែងនូវ អំណរគុណ ចំពោះរាជរដ្ឋាភិបាល កម្ពុជា ដែលតែង តែផ្តល់នូវ កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាល ឥណ្ឌាកន្លងមក និងសង្ឃឹមថាកិច្ចសហ ប្រតិបត្តិការនេះ នឹងកាន់តែប្រសើរ ជាងនេះទៀត ពិសេស លើវិស័យដីធ្លី និងសំណង់ផ្ទាល់ ៕

ដកស្រងពី៖ដើមអម្ពិល