Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ទេសរដ្ឋមន្រ្តី ជា សុផារ៉ា ហៅអ្នកមានជម្លោះដីធ្លីជាង​១០០នាក់​ មកពីខេត្តត្បូងឃ្មុំ ចូលជួប​សួរនាំ ក្រោយមកតវ៉ាមុខក្រសួង

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នេះ មានប្រជាពលរដ្ឋ ចំនួនជាង ១០០នាក់ តំណាងឲ្យ ប្រជាពលរដ្ឋ ៥២៤នាក់ មកពីភូមិ ខ្នងក្រពើលិច និងកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ដឹកនាំដោយឈ្មោះ ឃុត ស្រីអូន ភេទស្រី និងឈ្មោះ ព្រំ ដាណែត ភេទស្រី បានលើកគ្នាមក ប្រមូលតវ៉ា នៅមុខក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ សង្កាត់បឹងត្របែក ខណ្ឌចំកាមនដើម្បី ដាក់ញាតិ ទៅឯកឧត្តម ជា សុផារ៉ា ដើម្បីឲ្យជួយ ដោះស្រាយ ក្រោយពីបញ្ហា ទំនាស់ដីធ្លីមួយនេះ បានកើតឡើង ជាយូរមកហើយ តែមិនទាន់ ដោះស្រាយចេញ ។

ក្រោយទទួល បានព័ត៌មាន ស្តីពីការប្រមូល ផ្តុំតវ៉ា នៅពីមុខក្រសួង យ៉ាងដូច្នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក៏សម្រេចហៅ ប្រជាពលរដ្ឋទាំងអស់ ចូលជួបដើម្បី ធ្វើការសួរនាំ និងអាចឈាន ទៅដល់ការដោះស្រាយ តាមច្រកណាមួយ ចំពោះបញ្ហាទំនាស់ដីធ្លី មួយនេះ ។ តំណាង ប្រជាពលរដ្ឋ បាននិយាយថា ជម្លោះដីធ្លីនេះ បានកើតឡើង នៅក្នុងរង្វង់ដី ចំនួន ២៩ហិកតា ដែលប្រជាពលរដ្ឋថា ខាងអាជ្ញាធរខេត្ត បានដកហូតយក ៕

ដកស្រង់ពី៖freshNews