Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុនខ្មែរប្រ៊ូវើរី បន្តការចែកចាយទឹក ជូនប្រជាពលរដ្ឋ ៥៣គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ

  • បោះពុម្ព

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ៥៣គ្រួសារ ក្នុងភូមិស្នួល ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាខេត្ត កំពុងជួប ការខ្វះខាត ទឹក ខ្លំាងជាងគេ ដោយប៉ុន្មានថ្ងៃ បន្តបន្ទាប់នេះ ក្រុមហ៊ុនស្រាបៀរ កម្ពុជា បានសហការជាមួយ មន្រ្តីមូលដ្ឋាន ធ្វើការចែកចាយទឹក បន្ថែមទៀត សម្រាប់ដោះស្រាយ បណ្តោះអាសន្ន។

លោក ស្វាយ ជឿង មេឃុំមហាឫស្សី ថ្លែងថា ” បច្ចុប្បន្ន ប្រជាពលរដ្ឋ ក្នុងឃុំរបស់លោក ត្រូវ ទិញទឹកគេ មកប្រើ ដោយទឹកចំណុះ ប្រហែល ពីរពាន់លីត្រ តម្លៃ ២៥,០០០រៀល។ ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋ ខ្លះ ដែលពុំមានលទ្ធភាព ត្រូវដងទឹកល្អក់ ពីក្នុងស្រះ ដែលកំពុងរីង មកប្រើប្រាស់”។ មេឃុំដដែលបន្ថែមថា “ខ្ញុំមានក្ដីត្រេកអរណាស់ និងអរគុណ ដល់ ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបាន មកចែកទឹក ដល់ប្រជាពលរដ្ឋ យើងខ្ញុំ។ ទឹកដែលបានចែក គឺទុកសម្រាប់បរិភោគ ខណៈ ទឹកសម្រាប់ប្រើប្រាស់ ប្រជាជន នៅអាចដងពីទឹកល្អក់ ក្នុងស្រះ មកប្រើបានខ្លះៗ”។ អ្នកភូមិស្នួល អ្នកស្រី ឧក រ៉ាន់ និយាយថា” គ្រួសារខ្ញុំ មិនដឹងទៅដងទឹក ទីណាទេ ។

រាល់ថ្ងៃ យើងដងទឹកល្អក់ហ្នឹង មកដាំហូបទៅ ព្រោះគ្មានជម្រើស”។ នាយកផ្នែកទំនាក់ទំនង នៃក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លោកបណ្ឌិត អ៊ឹម សុធារិទ្ធ មានប្រសាសន៍ថា ” អ្វីដែលធ្វើឲ្យយើង ស្រងោចចិត្តនោះ គឺទឹកតាមស្រះ រីងខះ អស់ ហើយ គ្រួសារខ្លះ បានដងទឹកល្អក់ ដែលនៅបាតស្រះ មកដាំហូប។ យើងសប្បាយចិត្ត ដែលសកម្មភាព សប្បុរសធម៌ របស់យើង ពិតជាបានទៅដល់ អ្នកដែលត្រូវការ ទឹក ជាចាំបាច់មែន” ។

មកដល់ពេលនេះ រថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុន ខ្មែរប្រ៊ូវើរី បានដឹកទឹកទៅចែក ប្រជាពលរដ្ឋ បានចំនួន ៤ថ្ងៃ ជាប់ៗគ្នា ចំនួន៤ភូមិ ក្នុងខេត្តពីរ គឺខេត្តកំពត និងខេត្តកំពង់ស្ពឺ សរុបជាគ្រួសារ បានជាង ២០០គ្រួសារ ។ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី ដែលផលិតស្រាបៀរ កម្ពុជា នឹងដឹកទឹក ទៅចែកជូន ប្រជាពលរដ្ឋ ដែលខ្វះខាតទឹក ប្រើប្រាស់ ជាបន្តទៀត៕

ដកស្រង់ពី៖ ដើមអម្ពិល