បណ្តាញសង្គម

លោក ខៀវ កាញារីទ្ធ អញ្ជើញប្រកាសតែងតាំង លោកស្រី ប៉ុក ច័ន្ទធារី ជាប្រធានមន្ទីរព័ត៌មាន ខេត្តបាត់ដំបងថ្មី ជំនួសលោក គ្រី ចំរើន ដែលត្រូវចូលនិវត្តន៍

(បាត់ដំបង)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានអញ្ជើញជា អធិបតីភាព ប្រកាសផ្ទេរតំណែងប្រធានមន្ទីរ ព័ត៌មានខេត្ត បាត់ដំបងថ្មី គឺលោកស្រី ប៉ុក ច័ន្ទធារី ត្រូវជំនួស លោក គ្រី ចំរើន ដែលជាប្រធានមន្ទីរចាស់ ត្រូវបានចូលនិវត្តន៍។

ក្នុងពិធីប្រកាសផ្ទេរតំណែង និងភារកិច្ចនេះ ក៏មានការចូលរួមពី លោក ច័ន្ទ សុផល អភិបាលខេត្ត បាត់ដំបង លោក អ៊ុយ រី ប្រធានក្រុម ប្រឹក្សាខេត្ត រួមទាំងប្រតិភូមកពីក្រសួង ថ្នាក់ដឹកនាំ មន្រ្តីរាជការ នានាជុំវិញខេត្ត ជាច្រើនរូបទៀត៕ 

ដកស្រង់ពី៖ ដើមអម្ពិល