Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ រីករាយជួបសមភាគីរុស្ស៊ី មេដវេដេវ នៅនិវេសដ្ឋាន

  • បោះពុម្ព

ភ្នំពេញ៖ សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តី រីករាយជាអនេក ដោយបានជួយ ប្រាស្រ័យការងារ ជាមួយសម ភាគីរុស្ស៊ីលោក ឌីមេទ្រី មេដវេដេវ នៅនិវេសនដ្ឋាន ផ្ទាល់នៅ ទីក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី ។

តាមរយៈបណ្តាញ សង្គមហ្វេសប៊ុក ពីម៉ូស្គូ ទីដែលសម្តេចតេជោ និងគណៈប្រតិភូកម្ពូជា ចូលរួមកិច្ចប្រជុំអាស៊ាន រុស្ស៊ីនិងដំណើរទស្សនកិច្ច សម្តេចតេជោ បានសរសេរថា "ខ្ញុំរីករាយណាស់ ដែលបានជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម ឌីមេទ្រី មេដវេដេវ (Dmitry MEVEDEV) នាយករដ្ឋមន្ត្រីរុស្ស៊ី នាថ្ងៃទី១៧ ឧសភា ២០១៦ ដែលធ្វើឡើង នៅនិវេសនដ្ឋាន របស់ឯកឧត្តម នាយករដ្ឋមន្រ្តីរុស្ស៊ី នៅទីក្រុងម៉ូស្កូ សហព័ន្ធរុស្ស៊ី " ។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា "ក្នុងជំនួបនេះកម្ពុជា និងរុស្ស៊ី បានព្រមព្រៀងគ្នា ដើម្បីរិតចំណងកិច្ច សហប្រតិបត្តិការ មិត្តភាព រវាងប្រទេសទាំងពីរ ដោយបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សំខាន់ៗ ចំនួន ៨បន្ថែម លើកិច្ចព្រមព្រៀងចំនួន១១ ដែលចុះហត្ថលេខា កាលពីខែវិច្ចកា ឆ្នាំ២០១៥ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី នៅកម្ពុជា" ។

សម្តេចតេជោ បានលើកទៀតថា "ទន្ទឹមនឹងនោះ សមភាគីរុស្ស៊ី ឯកឧត្តម ឌីមីទ្រី មេដវេដេវ បានសម្ដែង នូវការរីករាយ និងស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ចំពោះ ខួប៦០ឆ្នាំ នៃទំនាក់ទំនងការ ទូត របស់ប្រទេស យើងទាំងពីរ កម្ពុជា-រុស្ស៊ី ដែលបាន និងកំពុងបោះ ជំហានទៅ មុខគួរ ជាទីមោទនភាព បំផុត " ៕

 

 

 

 

 

 

 

ដកស្រង់ពី៖ដើមអម្ពិល