Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Update៖ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ហៅបក្សប្រឆាំង ថាជាពួកអមិត្ត

  • បោះពុម្ព

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានលើកឡើងថា គណបក្សប្រឆាំង គឺជាពួកអមិត្ត របស់រាជរដ្ឋាភិបាល កម្ពុជា ហើយពួកនេះ ធ្វើអ្វីដើម្បីបម្រើ ផលប្រយោជន៍បរទេស ។

ថ្លែងក្នុងពិធី សម្ពោធដាក់ ឲ្យប្រើប្រាស់ អគារសាលប្រជុំថ្មី សកលវិទ្យាល័យ ការពារជាតិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានមានប្រសាសន៍ថា ទាំងគណបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល គឺជាពួកអមិត្ត ហើយពួកនោះ តែងតែញុះញង់ ធ្វើឲ្យប្រទេស កម្ពុជាមាន អស្ថិរភាព តែយ៉ាងណាក៏ដោយ ក្រសួងការពារជាតិ មានតួនាទីថែ រក្សាសន្តិភាព និងសន្តិសុខសង្គម មិនឲ្យពួកហ្នឹងធ្វើអ្វីសម្រេចតាម មហិច្ចតារបស់ខ្ឡួន។

រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានបន្តថា “សកម្មភាពការថ្មីៗនេះ មិនអាចឲ្យ យើងអង្គុយស្ងៀម ធ្វេសប្រហែសបានទេ ព្រោះមនុស្សអគតិ មួយចំនួនមិនបង្អង់ដៃទេ នៅតែពឺតសម្បើមណាស់ ប្រឹងប្រែង ខ្លាំងណាស់ ធ្វើឲ្យមានភាព ក្រឡាប់ចក្រ នូវបញ្ហាមួយចំនួន ការរីកចម្រើន មួយចំនួន គ្មាននៅក្នុងបេះដូង របស់គេ នៅក្នុងកែវភ្នែក របស់គេនោះទេ ភាពរីកចម្រើន ទាំងប៉ុន្មាន អត់មើលឃើញទេ ឃើញតែភាព អសកម្ម បន្តិចបន្តួច” ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញដល់ យោធាទាំងអស់ត្រូវ មានការប្រុង ប្រយ័ត្នចំពោះ ពួកអគតិ ទាំងអស់នោះ ដែលពួកគេ តែងញុះញង់ ឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស ស្អប់រាជរដ្ឋាភិបាល កម្ពុជាបច្ចុប្បន្ន ។

ក្នុងឱកាសនោះ លោក ង្វៀង អាញ់ យ៉ុង អនុព័ន្ធយោធា នៃប្រទេសវៀតណាម ប្រចាំនៅកម្ពុជា បានលើកឡើងថា ទង្វើររបស់ គណបក្សប្រឆាំង ដែលកន្លងមកបានទៅបង្ក បញ្ហារញ៉េរញ៉ៃ នៅតាមបន្ទាត់ ព្រំដែន កម្ពុជា-វៀតណាមនោះ គឺមានបំណង ចង់បំបែកបំបាក់ នូវកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ដែលបានកសាង នាពេលកន្លងមក ៕

ដកស្រង់ពី៖ ដើមអម្ពិល