បណ្តាញសង្គម

សម្ដេចតេជោ កោតសរសើរដល់យុវជន យុវតី ដែលបានចូលរួម ប្រកួតប្រជែងសមត្ថភាព ក្នុងកម្មវិធី The Voice, Cambodia Idol និង ខ្ញុំជាយុវជនគំរូកម្ពុជា ជាដើម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បានកោតសរសើរ ដល់យុវជន យុវតី ដែលបានចូលរួម ប្រកួតប្រជែង បញ្ចេញសមត្ថភាព នៅក្នុងកម្មវិធីខ្នាត អន្តរជាតិ មួយចំនួន ដែលបានរៀបចំដោយ ទូរទស្សន៍ ហង្សមាស និង រស្មីហង្សមាស ដូចជា The Voice, Cambodian Idol និង ខ្ញុំជាយុវជន គំរូកម្ពុជា ជាដើមដែល រៀបចំដោយ ហ្វេសប៊ុកសម្ដេច ផ្ទាល់តែម្តង ។

នៅក្នុងបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា "ខ្ញុំសូម កោតសរសើរ ដល់យុវជន យុវតី ដែលបានចូលរួម ប្រកួតប្រជែង បញ្ចេញ សមត្ថភាព នៅក្នុងកម្មវិធីខ្នាត អន្តរជាតិ មួយចំនួន ដែលបានរៀបចំដោយ ទូរទស្សន៌ហង្សមាស និង រស្មីហង្សមាស ដូចជា The Voice, Cambodian Idol និង ខ្ញុំជាយុវជន គំរូកម្ពុជា ជាដើមដែលរៀបចំ ដោយហ្វេសប៊ុគខ្ញុំ ផ្ទាល់តែម្តង" ។

សម្ដេច បានបន្តថា កម្មវិធីទាំងនេះបាន ផ្តល់នូវការគាំទ្រ និងលើកទឹក ចិត្តដល់ យុវជនខ្មែរ ទូទាំងប្រទេស អោយមានឱកាស បញ្ចេញស្នាដៃ និងសមត្ថភាពដើម្បី ចូលរួម ប្រកួតប្រជែង នៅក្នុង វិស័យសិល្បៈ ក្នុងកម្រិត ខ្នាតអន្តរជាតិ ។ ទាំងអស់នេះ គឺដោយសារ ប្រទេសជាតិ យើងមាន សុខសន្តិភាព ទើបយើងទាំងអស់ គ្នាមានឱកាសដ៏ ចូលរួម ផលិតកម្មវិធី និងចូលរួមប្រកួតប្រជែង នៅក្នុងកម្មវីធី ទូរទស្សន៍ បែបនេះបាន ។ សម្ដេច បានបញ្ជាក់ថា "ខ្ញុំផ្ទាល់នៅតែ បន្តការគាំទ្រ និងលើក ទឹកចិត្ត យុវជន យុវតី អោយចូលរួម បានច្រើន នៅក្នុងការប្រកួត ប្រជែង សមត្ថភាព ចំណេះដឹង និងជំនាញ នៅក្នុង កម្មវិធីដ៏ល្អៗ ទាំងនេះ ។

សូមអរគុណនាយក ក្រុមហ៊ុន ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស ផលិតករ ចៅក្រមគណៈ កម្មការ Coach ទាំងបួន មានក្មួយ ណុប បាយ៉ារិទ្ឋ ក្មួយ ឱក សុគន្ឋកញ្ញា ក្មួយ ឆន សុវណ្ណរាជ និងក្មួយ ពេជ្រ សោភា" ។ សម្ដេចបានបន្ថែមថា "ដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ យុវជនក៏ដូចជា ផ្តល់នូវការកំសាន្ត គឺនឹងមានការផ្សាយសារ ឡើងវិញនូវ កម្មវិធីដ៏មាន ប្រជាប្រីយ៌ទាំងពីរ ខាងលើនៅលើទំព័រ ហ្វេសប៊ុគរបស់ខ្ញុំផ្ទាល់ នៅពេលផ្សាយ ជាបន្តបន្ទាប់ នាពេលខាងមុខនេះ ។

ទំព័រ Facebook របស់ខ្ញុំក៏នឹង ចាក់ផ្សាយ ផងដែរនូវ បទចម្រៀង ដែលរៀបចំដោយ ក្រសួងទេសចរណ៌ ។ សិល្បៈដែល ថតដោយ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ នៃទិវាវប្បធម៌ ៣មិនា ដែលរៀបចំដោយ ក្រសួងវប្បធម៌និង វិចិត្តសិល្បៈ ។ ការប្រឡងចម្រៀងប្រពៃណី ល្ខោនបាសាក់ យីកេ មហោរី កំណាព្យដោយ ទូរទស្សន៌បាយ័ន ។ បទចម្រៀង ទាក់ទង ដល់ការអភិវឌ្ឍ និងសកម្មភាពមនុស្សធម៌ របស់កាកបាទ ក្រហមកម្ពុជា "  ។

សម្ដេច ក៏បានបញ្ជាក់ បន្ថែមទៀតថា "ខ្ញំនឹងផ្សាយ នូវចម្រៀង ដែលផលិត ដោយទូរទស្សន៌ ឬផលិតកម្ម ផ្សេងទៀត ក្នុងករណីយ ទទួល បានការ អនុញ្ញាតិ ។ ទំពរ័ Facebook របស់ខ្ញុំនេះមិន ជំនួសឱ្យវិទ្យុ និងទូរទស្សន៌ ណាមួយទេ តែការចាក់ផ្សាយ បទចម្រៀង ឬសិល្បៈអាចជួយដល់ បងប្អូនពិសេស ក្មួយៗ យុវជនទាំងក្នុង និងក្រៅ ប្រទេសដែល មិនមានពេល មើលទូរទស្សន៍ ហើយជាអ្នកនិយម Facebook ផងដែរ " ៕

 

ដកស្រងពី៖ដើមអម្ពិល