Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោឧបត្ថម្ភ ទឹកប្រាក់ក្នុងម្នាក់ៗមួយពាន់ដុល្លារ ដល់កីឡាករនិងគ្រូបង្វឹក សម្រាប់ជ័យជំនះ - See more at: http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1

  • បោះពុម្ព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែនប្រមុខរាជ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៩ ឧសភា ២០១៦ នេះបានអបអរសាទរ ក្រុម កីឡា បាល់ទាត់ជម្រើសជាតិ កម្ពុជាដែល បានទទួលជ័យជំនះ ព្រមទាំងឧបត្ថម្ភ ទឹកប្រាក់ក្នុងម្នាក់ៗ មួយពាន់ ដុល្លារដល់កីឡាករ និងគ្រូបង្វឹក សម្រាប់ជ័យជំនះ នៅក្នុងការប្រកួត កីឡាបាល់ទាត់ អន្តរជាតិមិត្ត ភាពវាង កម្ពុជា និង ទីម័រលេស (Cambodia vs Timor Leste) ។

សម្ដេចតេជោ បានសរសេរ ក្នុងបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុកថា "ខ្ញុំសូមឧបត្ថម្ភ ដល់កីឡាបាល់ ទាត់ទាំងអស់ និងគ្រូ បង្វឹកដែលបាន ដឹកនាំការប្រកួតថ្ងៃនេះ ទទួលបាន ជោគជ័យក្នុងម្នាក់ៗ ទទួលបាន $1,000 (មួយពាន់ដុល្លារ) ដែលនឹង ប្រគល់ជូនដោយនាយឧត្តមសេនីយ៌ សៅ សុខា ។ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និង លើកសំណើ សុំថវិកាជាតិដើម្បី ឧបត្ថម្ភបងប្អូន ដូចពេលមុនៗដែរ" ៕ នេះជាមោទនៈ ភាពរបស់កម្ពុជា យើងទាំងមូល។ សូមយុវជនចូលរួម ក្នុងវិស័យកីឡា អោយកាន់តែច្រើនឡើង ៕

 

ដកស្រង់ពី៖ដើមអម្ពិល