បណ្តាញសង្គម

ប្រាក់​ពិន័យ​ចរាចរណ៍​៖​សម្ដេច ស ខេង បញ្ជា​ឲ្យ​បែងចែក​ទៅ​អង្គភាព និង​ឧបត្ថម្ភ​មន្ត្រី​

ប្រាក់ចំណូល បានពីការ ពិន័យចំពោះ អំពើល្មើល ច្បាប់ចរាចរណ៍ ត្រូវផ្ទេរចូល ថវិកាជាតិតែចំនួន ៤ភាគរយប៉ុណ្ណោះ នៅសល់ពីនេះ នឹងត្រូវបែងចែក សម្រាប់ប្រើប្រាស់ ក្នុងអង្គភាព ចរាចរណ៍ថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងយក ទៅឧបត្ថម មន្ត្រីចរាចរណ៍ ដែលខិតខំ បំពេញភារកិច្ច ។

បើតាមសេចក្តី ណែនាំរបស់ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៣ ឧសភា ។ លិខិតណែនាំ ដែលចុះហត្ថលេខា ដោយសម្ដេច ស ខេង បានបញ្ជាក់ថា អធិការនគរបាលដ្ឋាន ខណ្ឌ ក្រុង ស្រុក ត្រូវរក្សាទុក ចំណូលប្រចាំថ្ងៃ ១០០ភាគរយ ក្នុងគណនីអង្គភាព ហើយត្រូវបង្វែរប្រាក់ ចំណូលប្រចាំខែ ចូលគណនី ស្នងការដ្ឋាន នគរបាលជាតិ រួមទាំងរបាយការណ៍ ពាក់ព័ន្ធផងដែរ ។

 សេចក្ដីណែនាំ ដដែលបន្តថា ស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត ត្រូវបូកសរុប ចំណូលប្រចាំខែ ១០០ភាគរយ ហើយត្រូវបែងចែក បង្វែរប្រាក់ចំណូលចំនួន ១៦ភាគរយ ចូលគណនីរបស់ នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ខណៈប្រាក់ ពិន័យចំនួន ៩ ភាគរយផ្សេងទៀត ត្រូវរំលែកទៅ ការិយាល័យចរចរណ៍ ផ្លូវគោករាធានី -ខេត្ត ដើម្បីប្រើប្រាស់ ក្នុងអង្គភាព និងឧបត្ថមមន្ត្រី ។

ជាមួយគ្នានេះ ប្រាក់ចំណូលបានមកពី ពិន័យចំនួន ៧៥ភាគរយ ត្រូវបង្វែរចូលគណនី អធិការដ្ឋាន នគរបាលក្រុង ស្រុក ខណ្ឌ ដើម្បីបែងចែក ដោយប្រាក់ពិន័យចំនួន ៥ ភាគរយត្រូវផ្ទេរទៅ ផ្នែកសណ្តាប់ធ្នាប់ ចរាចរណ៍ផ្លូវគោគស្រុក -ខណ្ឌ ដើម្បីពង្រឹង ការងារអង្គភាព និងឧបត្ថម ដល់មន្ត្រី ហើយប្រាក់ពិន័យចំនួន ៧០ ភាគរយទៀត ទៅឲ្យមន្ត្រីចរាចរណ៍ ផ្លូវគោកថ្នាក់ស្រុក -ខណ្ឌ និងមន្ត្រីផ្សេងទៀត ដែលចូលរួមបំពេញ ភារកិច្ចនៅ នឹងកន្លែង ។

ក្រៅពីនេះនាយក ដ្ឋាននគរបាល ចរាចរណ៍ផ្លូវគោក និងសណ្ដាប់ធ្នាប់ សាធារណៈ ត្រូវបូកសរុប ប្រាក់ចំណូល ១៦ភាគរយ ប្រាក់ចំណលបានមកពិន័យចំនួន ១០ ភាគរយត្រូវបែងចែក ទៅនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ និងបង្វែរប្រាក់ ចំណូលចំនួន ៦ ចូលគណនី របស់រដ្ឋទេយ្យករ ចំណូលអម ក្រសួងមហាផ្ទៃ ដោយក្នុងនោះ ៤ភាគ រយត្រូវបង់ចូល ថវិកាជាតិ និង ១ ភាគរយទៀត ត្រូវជូនក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយ ១ភាគ រយទៀត ត្រូវជូនអគ្គនាយ កដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ៕

ដកស្រង់ពី៖ thmey thmey