ផ្សាយផ្ទាល់


បណ្តាញសង្គម

ក្រសួងការបរទេស ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៥០នាក់ ដើម្បីមកបម្រើការងារពេញម៉ោង ក្នុងអគ្គនាយកដ្ឋាន និងនាយកដ្ឋាន

នៅរសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលបម្រើការងារ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។តាមការបញ្ជាក់បន្ថែមថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៥០នាក់ ដើម្បីមកបម្រើការងារពេញម៉ោង ក្នុងអគ្គនាយកដ្ឋាន និងនាយកដ្ឋាន ដូចខាងក្រោម៖

១- អគ្គនាយកដ្ឋានអាស៊ាន ចំនួន ១០នាក់

២- អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន ចំនួន ០៦នាក់

៣- អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក ចំនួន ០៨នាក់

៤- អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា (ភាសាអង់គ្លេស/ភាសាបារាំង) ចំនួន ០៩នាក់

៥- អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ចំនួន ០៤នាក់

៦- អគ្គលេខាធិការដ្ឋាន ចំនួន ០៦នាក់

៧- នាយកដ្ឋានព័ត៌មាន ចំនួន ០៣នាក់

៨- នាយកដ្ឋានគោលនយោបាយ ការទូតសេដ្ឋកិច្ច និងផែនការយុទ្ធសាស្ត្រ ចំនួន ០៤នាក់ សរុប៖ ចំនួន ៥០នាក់។

លក្ខខណ្ឌដែលជ្រើសរើស បេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិ ដូចតទៅ៖

១-មានសញ្ជាតិខ្មែរ និងអាយុមិនលើស ៤០ឆ្នាំ សម្រាប់បរិញ្ញាបត្រ

២-ត្រូវមានជំនាញ៖ ភាសាអង់គ្លេស នីតិសាស្ត្រ នីតិសមុទ្រ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច វិទ្យាសាស្ត្រនយោបាយ នយោបាយសាធារណៈ ហិរញ្ញវត្ថុ គណនេយ្យ សារព័ត៌មាន ព័ត៌មានវិទ្យា ទេសចរណ៍ ពាណិជ្ជកម្ម ភាសាឡាវ និងភាសាថៃ។

ចំពោះបេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមទាញយកឯកសារតាមរយៈ QR Code ខាងក្រោម ព្រមទាំងភ្ជាប់មកជាមួយនូវសញ្ញាបត្រ និងឯកសារពាក់ព័ន្ធផ្សេងៗ។

ការទទួលពាក្យ នឹងត្រូវចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ត្រឹមម៉ោង ១៧៖០០នាទី នៅនាយកដ្ឋានបុគ្គលិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានអាសយដ្ឋាន៖ អគារលេខ ៣ វិថី សម្តេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ៕

ដកស្រង់ពី៖ ខ្មែរណូត