
នៅរសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រគល់ភារកិច្ចដល់ ក្រសួងការពារជាតិ ជ្រើសរើស ពលទាហាន បំពេញក្របខ័ណ្ឌឲ្យ បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹកចំនួន ២០០០នាក់។
ដោយអគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ធ្វើការ ជ្រើសរើសពលទាហាន ចំនួន ២.០០០ (ពីរពាន់)នាក់ទៅ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ០៣/ស.ស.រ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ស្តីពីការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឲ្យកងឯកភាពដូចខាងក្រោម៖
ក. លក្ខ័ខណ្ឌជ្រើសរើស
១-យោធភូមិភាគទី១ ចំនួន ១១៨ នាក់
២-យោធភូមិភាគទី២ ចំនួន ៥៣ នាក់
៣-យោធភូមិភាគទី៣ ចំនួន ៨១ នាក់
៤-យោធភូមិភាគទី៤ ចំនួន ១០៥ នាក់
៥-យោធភូមិភាគទី៥ ចំនួន១.១៧៤ នាក់
៦-យោធភូមិភាគពិសេស ចំនួន ១៦៩ នាក់
៧-កងឯកភាពឈរជើងតាមបណ្តាកោះ ចំណុះកងទ័ពជើងទឹក ចំនួន ៣០០នាក់
ខ- បេក្ខជនត្រូវភ្ជាប់មកជាមួយ
១-ពាក្យសុំចុះឈ្មោះចូលបម្រើកងយោធពលខេមរភូមិន្ទ និងកិច្ចសន្យារបស់សាមីខ្លួន ចំនួន០២ ច្បាប់
២-លិខិតធានាបញ្ជាក់សាច់ញាតិកងទ័ព ឬអតីតយុទ្ធជន ឬអាណាព្យាបាល ចំនួន០២ ច្បាប់
៣-លិខិតបញ្ជាក់ការសិក្សា ចំនួន០២ ច្បាប់
៤-លិខិតពិនិត្យសុខភាព ចំនួន០២ ច្បាប់
៥-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ថតចម្លង) និងសេចក្តីចម្លងសំបុត្រកំណើត ចំនួន០២ ច្បាប់
៦-រូបថត៤x៦ (ថតថ្មីចំពីមុខ) ចំនួន០៦សន្លឹក
គ- បេក្ខជនត្រូវដាក់ពាក្យសុំចុះឈ្មោះចូលបម្រើ កងយោធពលខេមរភូមិន្ទ ទីតាំងចែកពាក្យ និងទទួលពាក្យ អាស្រ័យដោយ អគ្គបញ្ជាការដ្ឋានជាអ្នកកំណត់។



ដកស្រង់ពី៖ ខ្មែរណូត