ផ្សាយផ្ទាល់


បណ្តាញសង្គម

សមាជិក ប.ស.ស អាចទៅពិនិត្យ និងព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ទាំងអស់ ដោយមិនមានកំណត់ចំនួនចូលប្រើប្រាស់សេវានិងបង់ថ្លៃសេវានោះទេ

យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ឱ្យបានឱ្យថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមិន ពិតមានលក្ខណៈញុះញង់ បំផ្លើស និងទម្លាក់កំហុសដែលជាអំពើល្មើសច្បាប់ ធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម។

ចំពោះសមាជិក ប.ស.ស. ទាំងអស់ដែលមានបញ្ហាសុខភាពពិតប្រាកដអាចទៅ ទទួលសេវាពិនិត្យ ពិគ្រោះនិងព្យាបាល តាមស្តង់ដារវិជ្ជាជីវៈវេជ្ជសាស្ត្រ បាននៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនមានកំណត់ចំនួនដងចូលប្រើប្រាស់សេវានោះទេ ហើយក៏មិនមានការបង់ថ្លៃសេវាព្យាបាលដែរ។

ករណីសមាជិក ប.ស.ស. បានទទួលព័ត៌មានមិនពិត ឬឃើញការអនុវត្តផ្ទុយពីសេចក្តីបំភ្លឺនេះ សូមធ្វើ ការទំនាក់ទំនងមកលេខ ១២៨៦ ឬ១២៩៧ ដើម្បីរាយការណ៍ ឬប្តឹងតាមបណ្ដឹងអនាមិកដើម្បី ប.ស.ស. ចាត់ វិធានការតាមច្បាប់ជាធរមាន៕

ដកស្រង់ពី៖ ខ្មែរណូត