Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោបញ្ជាឲ្យគ្រប់ក្រសួង ខំធ្វើការព្រមគ្នា ដើម្បីឈានទៅរកការដឹកនាំ តាមបែបរដ្ឋាភិបាល អេឡិចត្រូនិក

  • បោះពុម្ព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែនប្រមុខ រាជរដ្ឋាភិបាល កម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ បានបញ្ជាឲ្យក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ទាំងអស់ ខិតខំធ្វើការ ឲ្យបានព្រមៗគ្នា ដើម្បីឈានទៅរក ការដឹកនាំតាមបែប រដ្ឋាភិបាល អេឡិចត្រូនិក (E-Government) ដែលជា សេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ គ្រប់រូប ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ ក្នុងបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក ថា ដើម្បីសម្រួល សេវាសាធារណៈ ជូនដល់ ប្រជាពលរដ្ឋ ឲ្យបានកាន់ តែឆាប់រហ័ស ជាពិសេស សេវាតម្រូវ ការចាំបាច់ លើការពន្យារ និងប្តូរប័ណ្ណបើកបរ សូមប្រជាពលរដ្ឋ មកកាន់ការិយាល័យ សម្រួលការងារ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទីតាំង នៅផ្សារអ៊ីអន (AEON Mall) ដែលនឹង បើកដំណើរការ នៅថ្ងៃទី ១៥ ខែ មិថុនា ២០១៦ នេះ! ប្រភព ដដែលបន្ថែមថា សម្តេចតេជោ ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំ ដើម្បី ប្រជាពលរដ្ឋ ទូទៅ កាន់តែងាយស្រួល ទទួលបាននូវ សេវាសាធារណៈ ទាន់ពេលវេលា ប្រកបដោយ ប្រសិទ្ឋិភាពខ្ពស់ ។

សម្ដេចតេជោ បានសរសេរ បញ្ជាក់ថា "ក្រសួងទាំងអស់ ត្រូវខិតខំអោយ បានព្រមគ្នា ស្របទៅតាម គោលការណ៌ រដ្ឋាភិបាល អេឡិកត្រូណិក (E-Government) ដែលជាសេចក្តីត្រូវការ ចាំបាច់បំផុត សម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ ប្រទេសជាតិ ទាំងមូល " ៕

ដកស្រង់ពី ៖ ដើមអម្ពិល