
(កំពត)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក មឿង គង្គា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សហការជាមួយមន្ទីរទេចរខេត្តកំពត បាននាំសមាជិក
សមាជិកា ស.ស.យ.ក ក្នុងខេត្តកំពតជាង៣០០នាក់ មកពីក្រុងកំពត ក្រុងបូកគោ ស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន ធ្វើដំណើរទស្សនកិច្ចពេញមួយថ្ងៃ ដោយចាប់ពីទីតាំងរូបសំណាក់សេះសមុទ្រ មុខសាលាខេត្តកំពត ក្នុងក្រុងកំពត ឆ្ពោះទៅភ្នំនាងសេដាឱន, សួនបន្លែកូនសត្វ, ចំការម្រេចកូនសត្វ ស្ថិតក្នុងស្រុកទឹកឈូ ឆ្ពោះទៅភ្នំកំពង់ត្រាច ក្នុងស្រុកកំពង់ត្រាច ទៅសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងស្រុកទឹកឈូ។ ដំណើរទស្សនកិច្ចរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត គោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តកំពត ក្រោមប្រធានបទ «យុវជន និងទេសចរណ៍៖ ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា»។








