Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាល​រាជធានី ឲ្យ​យក​ម៉ាស៊ីន​ទៅដល់​សាលារៀន ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​សិស្ស​

  • បោះពុម្ព

ភ្នំពេញ: ពាក់ព័ន្ធនឹងការ ផ្តល់អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ឯកឧត្តម ប៉ា សុជាតិវង្ស បានស្នើឲ្យ លោកចៅសង្កាត់ទូទាំង រាជធានី សហការ ជាមួយប៉ូលិសប៉ុស្តិ៍ យកម៉ាស៊ីន ធ្វើអត្តសញ្ញាណប័ណ្ណ ទៅដល់សាលារៀន តែម្តង ដើម្បីធ្វើជូន សិស្សានុសិស្ស ដែលគ្រប់អាយុ ដោយមិនបាច់ ឲ្យមកធ្វើ នៅប៉ុស្តិ៍ប៉ូលិស ទៀតនោះទេ។

 ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ បែបនេះ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងពិធី សម្ពោធសាលាធម្មសភា និង សម្ពោធសមិទ្ធផលនានា នៅក្នុង វត្តតាំងរនាម ស្ថិតក្នុង សង្កាត់ ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ  ឯកឧត្តម ប៉ា សុជាតិវង្ស បានស្នើឲ្យអាជ្ញាធរ ខណ្ឌទាំងអស់ និងក្រុមយុវជន ជួយស្រង់ស្ថិតិ ប្រជាពលរដ្ឋ ឲ្យបានរួចរាល់ ក្នុងរយៈពេលមួយរយថ្ងៃ ដោយគិតចាប់ពី ថ្ងៃទី ១៥ មិថុនាកន្លងមកនេះ ក្រោយពីការស្រង់ ស្ថិតិហើយ ត្រូវបន្ត ធ្វើអត្តសញ្ញាណប័ណ្ណ ជូនពួកគាត់បន្តទៀត។ លោកបានបន្តថា "ក្នុងនាមអាជ្ញាធរ ត្រូវបម្រើសេវា ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ជៀសវាង មានការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋ ក្នុងការ ផ្តល់សេវារដ្ឋបាលនេះ៕


ដកស្រង់ពី៖ CEN