
សៀមរាប៖ សិប្បករអង្គរ (Artisans Angkor) បន្តផ្ដល់ពានដល់បេក្ខជនជ័យលាភីសំណេរអង្គរ លើកទី៣ ឆ្នាំ២០២៦។ តើពានជ័យលាភីសំណេរអង្គរលើកនេះ មានរូបរាងយ៉ាងណា?ពានជ័យលាភីសំណេរអង្គរ លើកទី៣នេះ ប្រាកដជាប្លែកជាងឆ្នាំមុនៗ។
នេះបើតាមលោក ខូ ដារ៉ា ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសិប្បករអង្គរ ថ្លែងប្រាប់លោក គី សុខលីម សហស្ថាបនិក និងជាអ្នករៀបចំកម្មវិធីសំណេរអង្គរ នៅថ្ងៃទី៩ កញ្ញា នាទីស្នាក់ការសិប្បករអង្គរ។ បើតាមលោក ដារ៉ា ពានលើកទី៣នេះ នឹងត្រូវរចនាឡើងឱ្យស្របតាមតម្លៃនៃសកម្មភាព និងចលនាផុសផុលរបស់សំណេរអង្គរ។ «យើងនឹងពិភាក្សាជាមួយអ្នករចនារបស់យើង ដើម្បីសិក្សា និងរចនាពានសំណេរអង្គរ ឱ្យមានលក្ខណៈល្អប្លែកជាងឆ្នាំមុន»។
បេក្ខជនជ័យលាភីអាយុ១៨ឆ្នាំចុះក្រោម និង១៩ឆ្នាំឡើងទៅ ចាប់ពីលេខ១ដល់៣ នឹងទទួលបានពាន ដែលរចនាឡើងដោយអ្នកជំនាញរបស់សិប្បករអង្គរ។ សម្រាប់ពានជ័យលាភីសំណេរអង្គរលើកទី១ និងលើកទី២ មានរូបរាងជាស្លាបប៉ាកកា ដែលមានអត្ថន័យតំណាងឱ្យ«សំណេរ»។ នេះបើតាមប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសិប្បករអង្គរ។ ងាកមកចលនាសំណេរអង្គរវិញ លោក ខូ ដារ៉ា បង្ហាញការគាំទ្រយ៉ាងខ្លាំង ដោយសារព្រឹត្តិការណ៍នេះ ជាការលើកកម្ពស់អក្សរសាស្រ្តជាតិ ។ ជាពិសេសទាញយុវជនឱ្យងាកមកស្រលាញ់ និងឱ្យតម្លៃអក្សរសាស្រ្តជាតិកាន់តែខ្លាំង។ ម្យ៉ាងទៀតកម្មវិធីនេះ ក៏ស្របតាមទិសដៅរបស់សិប្បករអង្គរ ដែលចូលរួមអភិរក្សមរតកដូនតាខ្មែរដែរ។ឆ្លើយតបលោក ខូ ដារ៉ា , លោក គី សុខលីម បានសង្កត់ធ្ងន់ថា ការចូលរួមរបស់សិប្បករអង្គរ ជាកិត្តិយសផង និងជាការផ្សព្វផ្សាយស្នាដៃដូនតាទៅកាន់មនុស្សរាប់ពាន់នាក់ នៅក្នុងកម្មវិធីសំណេរអង្គរ។ អ្នករៀបចំកម្មវិធីរូបនេះ បានបន្ថែមថា៖«ពានពីសិប្បករអង្គរ ជាការផ្ដល់កិត្តិយសដល់អ្នកជ័យលាភី និងបង្ហាញពីទេពកោសល្យនៃស្នាដៃចម្លាក់របស់កូនខ្មែរ ដែលអាចមានឈាមជ័របន្តវេនពីបុព្វបុរសតាំងពីអតីតកាលនៅតំបន់អង្គរនេះ»។
CarnetDia-PC-DetailPage1 ជាតិ សិប្បករអង្គរ នឹងរចនាពានជ័យលាភីសំណេរអង្គរលើកទី៣ ឱ្យប្លែកជាងឆ្នាំមុន ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី ព្រឹក ShareFacebookTwitterEmailTelegramLinkedInPrintCopy Link សិប្បករអង្គរ នឹងរចនាពានជ័យលាភីសំណេរអង្គរលើកទី៣ ឱ្យប្លែកជាងឆ្នាំមុន សៀមរាប៖ សិប្បករអង្គរ (Artisans Angkor) បន្តផ្ដល់ពានដល់បេក្ខជនជ័យលាភីសំណេរអង្គរ លើកទី៣ ឆ្នាំ២០២៦។ តើពានជ័យលាភីសំណេរអង្គរលើកនេះ មានរូបរាងយ៉ាងណា? U-90 In Article ពានជ័យលាភីសំណេរអង្គរ លើកទី៣នេះ ប្រាកដជាប្លែកជាងឆ្នាំមុនៗ។
នេះបើតាមលោក ខូ ដារ៉ា ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសិប្បករអង្គរ ថ្លែងប្រាប់លោក គី សុខលីម សហស្ថាបនិក និងជាអ្នករៀបចំកម្មវិធីសំណេរអង្គរ នៅថ្ងៃទី៩ កញ្ញា នាទីស្នាក់ការសិប្បករអង្គរ។ បើតាមលោក ដារ៉ា ពានលើកទី៣នេះ នឹងត្រូវរចនាឡើងឱ្យស្របតាមតម្លៃនៃសកម្មភាព និងចលនាផុសផុលរបស់សំណេរអង្គរ។
«យើងនឹងពិភាក្សាជាមួយអ្នករចនារបស់យើង ដើម្បីសិក្សា និងរចនាពានសំណេរអង្គរ ឱ្យមានលក្ខណៈល្អប្លែកជាងឆ្នាំមុន»។ បេក្ខជនជ័យលាភីអាយុ១៨ឆ្នាំចុះក្រោម និង១៩ឆ្នាំឡើងទៅ ចាប់ពីលេខ១ដល់៣ នឹងទទួលបានពាន ដែលរចនាឡើងដោយអ្នកជំនាញរបស់សិប្បករអង្គរ។ សម្រាប់ពានជ័យលាភីសំណេរអង្គរលើកទី១ និងលើកទី២ មានរូបរាងជាស្លាបប៉ាកកា ដែលមានអត្ថន័យតំណាងឱ្យ«សំណេរ»។
នេះបើតាមប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសិប្បករអង្គរ។ ងាកមកចលនាសំណេរអង្គរវិញ លោក ខូ ដារ៉ា បង្ហាញការគាំទ្រយ៉ាងខ្លាំង ដោយសារព្រឹត្តិការណ៍នេះ ជាការលើកកម្ពស់អក្សរសាស្រ្តជាតិ ។ ជាពិសេសទាញយុវជនឱ្យងាកមកស្រលាញ់ និងឱ្យតម្លៃអក្សរសាស្រ្តជាតិកាន់តែខ្លាំង។ ម្យ៉ាងទៀតកម្មវិធីនេះ ក៏ស្របតាមទិសដៅរបស់សិប្បករអង្គរ ដែលចូលរួមអភិរក្សមរតកដូនតាខ្មែរដែរ។ ឆ្លើយតបលោក ខូ ដារ៉ា , លោក គី សុខលីម បានសង្កត់ធ្ងន់ថា ការចូលរួមរបស់សិប្បករអង្គរ ជាកិត្តិយសផង និងជាការផ្សព្វផ្សាយស្នាដៃដូនតាទៅកាន់មនុស្សរាប់ពាន់នាក់ នៅក្នុងកម្មវិធីសំណេរអង្គរ។
អ្នករៀបចំកម្មវិធីរូបនេះ បានបន្ថែមថា៖«ពានពីសិប្បករអង្គរ ជាការផ្ដល់កិត្តិយសដល់អ្នកជ័យលាភី និងបង្ហាញពីទេពកោសល្យនៃស្នាដៃចម្លាក់របស់កូនខ្មែរ ដែលអាចមានឈាមជ័របន្តវេនពីបុព្វបុរសតាំងពីអតីតកាលនៅតំបន់អង្គរនេះ»។ បើតាមលោក សុខលីម បរទេសក៏កោតស្ញប់ស្ញែងចំពោះទេពកោសល្យចម្លាក់របស់កូនខ្មែរផងដែរ។ «បើតាមអ្នកជំនាញបរទេសមួយចំនួន បាននិយាយថា អ្នកអង្គរមួយចំនួនមានទេពកោសល្យចម្លាក់ និងរចនានេះ តាំងពីកំណើតមកតែម្ដង»។
លោក សុខលីម បន្ថែម។ សំណេរអង្គរ ទទួលបានបេក្ខជនចូលរួមប្រកួត១៥០០នាក់ហើយ ក្រោយប្រកាសទទួលចុះឈ្មោះបេក្ខជនជាផ្លូវការ កាលពីថ្ងៃទី១ កញ្ញា។ នេះបើតាមគណៈកម្មការរៀបចំការប្រកួតសំណេរអង្គរ ដែលបានចេញសេចក្តីជូនដំណឹងផ្អាកទទួលបេក្ខជនជាបណ្ដោះអាសន្នសិន បន្ទាប់ពីទទួលបានបេក្ខជនតាមចំនួនកំណត់ នៅព្រឹកថ្ងៃទី៦ កញ្ញា។ ថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១ កញ្ញា លោក លីម ប៊ុនហុក សហស្ថាបនិក និងជាអ្នករៀបចំកម្មវិធីសំណេរអង្គរ បានបញ្ជាក់ថា ព្រឹត្តិការណ៍«សំណេរអង្គរ»នៅឆ្នាំក្រោយនេះ អាចមានលក្ខណៈពិសេសជាងឆ្នាំមុន។
លក្ខណៈពិសេសនេះ គឺអ្នករៀបចំកម្មវិធី គ្រោងកំណត់យកបេក្ខជនបរទេសប្រមាណ២០នាក់ ដែលស្រលាញ់អក្សរសាស្ត្រខ្មែរ ចូលរួមប្រកួតទៀតផង។ បានន័យថា កម្មវិធីគ្រោងនឹងបង្កើតពានរង្វាន់លើកទឹកចិត្តសម្រាប់ជនបរទេស ដែលស្រលាញ់អក្សរសាស្រ្ត ក្នុងចំណោមបេក្ខជនប្រកួត១៥០០នាក់ ដែលបានចូលរួមប្រកួតប្រជែងនេះ។
ទន្ទឹមនឹងនេះ ក្រុមអ្នករៀបចំកម្មវិធី នឹងអញ្ជើញអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ និងអ្នកជំនាញនៅរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយស និងជាសាក្សីក្នុងកម្មវិធី។ ក្នុងដំណើរឆ្ពោះទៅកាន់សំណេរអង្គរលើកទី៣នេះ ក្រុមអ្នករៀបចំកម្មវិធី ក៏បានជួបសំណេះសំណាលជាមួយសកលវិទ្យាធិការវិទ្យាល័យអង្គរ ,បេក្ខជនជ័យលាភីឆ្នាំ២០២៥ ,អតីតបេក្ខជនសំណេរអង្គរ, អនុប្រធានសមាគមទេសចរណ៍ខេត្តសៀមរាប និងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបជាដើម។កម្មវិធីសំណេរអង្គរ គឺជាផ្នែកមួយនៃការលើកកម្ពស់អក្សរសាស្រ្តខ្មែរ តាមរយៈការសរសេរតាមអាន។
បើនិយាយមួយបែបទៀត កម្មវិធីនេះ នឹងក្លាយជាទិវាសរសេរតាមអានជារៀងរាល់ឆ្នាំ ដោយផ្ដោតលើប្រធានបទស្តីពី«រមណីយដ្ឋានអង្គរ»។ ក្នុងដំណើរឆ្ពោះទៅសំណេរអង្គរនេះ ក៏ទទួលបានគាំទ្រពីធនាគារ អម្រឹត ដែលជាស្ថាប័នផ្ដល់សេវាកម្មប្រាក់កម្ចីដ៏ធំមួយនៅកម្ពុជា។ អម្រឹត តែងតែចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការអាន និងការសរសេរនៅកម្ពុជា។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតសំណេរអង្គរនេះ ត្រូវបានរៀបចំឡើងចំនួន២លើកហើយ ចាប់តាំងពីឆ្នាំ២០២៤មក។
នៅឆ្នាំទី១នោះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើជាគណៈធិបតីឡើងអានអត្ថបទ សម្រាប់បេក្ខជនជាង៧០០នាក់ សរសេរតាមអាន។ លទ្ធផលនៃការប្រកួតលើកទី១នេះ បានទៅលើបេក្ខជន ចេង រតនា ទទួលបានជ័យលាភីលេខ១ នៃកម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»។ បេក្ខជនរូបនេះ សរសេរខុសតែ២ពាក្យប៉ុណ្ណោះ នៃសំណេរប្រឡងតាមអានថ្នាក់ជាតិរបស់ខ្លួន ខណៈបេក្ខជន វ៉ន រីដា ទទួលបានជ័យលាភីលេខ២ សរសេរខុស ៣ពាក្យ។ សម្រាប់ជ័យលេភីលេខ៣ បានលើទៅបេក្ខនារី យ៉ោប សុឃាក់។ បេក្ខនារីរូបនេះ សរសេរខុសតែ ៣ពាក្យប៉ុណ្ណោះ នៃសំណេរប្រឡងតាមអានថ្នាក់ជាតិរបស់ខ្លួន ដែលមានអ្នកចូលរួមជាង៧០០នាក់ នៅស្ពានហាលប្រាសាទអង្គរវត្ត។ដោយឡែកជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៥វិញ បានទៅលើបេក្ខជន ជា សាវី ជាគ្រូបង្រៀន មកពីខេត្តសៀមរាប ជាប់ជ័យលាភីលេខ១។
ព្រះអង្គ យ៉ុន បញ្ញា មកពីខេត្តបាត់ដំបង ជាប់ជ័យលាភីលេខ២ និងបេក្ខនារី យ៉ុយ ស្រីណុច មកពីខេត្តបន្ទាយមានជ័យ ជាប់ជ័យលាភីលេខ៣។ សម្រាប់បេក្ខជនអាយុ១៨ឆ្នាំចុះក្រោមចំនួន ៣រូប ដែលជាប់ជ័យលាភីសំណេរអង្គរ រួមមាន បេក្ខនារី រ៉េន វត្ថនា ជាប់ជ័យលាភីលេខ១ មកពីខេត្តកណ្ដាល។បេក្ខជន គឿន ពុទ្ធារ័ត្ន ជាប់ជ័យលាភីលេខ២ មកពីខេត្តព្រៃវែង និងបេក្ខជន តែន ស៊ីដា ជាប់ជ័យលាភីលេខ៣ មកពីខេត្តសៀមរាប។ សម្រាប់វគ្គសំណេរអង្គរលើកទី២នេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទ ឲ្យបេក្ខជនសរសេរតាមអាន៕

ដកស្រង់ពី៖ថ្មីៗ