បណ្តាញសង្គម

ប្រជាពលរដ្ឋនៅឃុំ​កៀន​ជ្រៃ​ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៖ សំណូមពរ​សម្តេច​តេ​ជោ​ផ្តល់​សំណង់​ទ្វារ​ទឹក​ទប់​ព្រែក​កៀន​ជ្រៃ​ដើម្បី​រក្សា​ធនធានធម្មជាតិ

(កំពង់ចាម):ប្រជាពលរដ្ឋ រួមជាមួយអាជ្ញាធរ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម បានសំណូមពរ ទៅកាន់ប្រមុខ រាជរដ្ឋាភិបាល សម្តេចអគ្គ មហាសេនាបតី តេជោហ៊ុនសែន សូមសម្តេច មេត្តាជួយផ្តល់ សំណង់ទ្វារទឹកសម្រាប់ ទប់ព្រែក កៀនជ្រៃប្រយោជន៍ ដើម្បីថែរក្សា ធនធានធម្មជាតិ ក្នុងបឹងជាអតីតឡូត៍លេខ ១និងរក្សាទឹកទុក សម្រាប់ស្រោចស្រព ដំណាំកសិកម្មពោលគឺ ដើម្បីទប់ស្កាត់ បទល្មើសនេសាទ , បទល្មើសកាប់ ទន្ទ្រានព្រៃលិច និង កាត់បន្ថយ ជម្លោះដណ្តើម ទឹកគ្នានា រដូវប្រាំងផងដែរ ។

អ្នកស្រី អ៊ា ចាន់ថុល មេឃុំកៀនជ្រៃ បានប្រាប់អោយដឹងកាលពី សប្តាហ៍កន្លងទៅថា នឹងរៀបចំ ឯកសារស្នាមមេដៃរបស់ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិតាមមាត់ ព្រែកកៀនជ្រៃ ដាក់សំណើតាមរយ: អាជ្ញាធរខេត្តកំពង់ចាម ដើម្បីសុំសាងសង់ សំណង់ទ្វារទឹក នៅលើតួព្រែកនេះ សម្រាប់បិទ បើកទឹកតាម តម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ។

ដោយហេតុថាមួយឆ្នាំៗ ព្រែកកៀនជ្រៃ បាននាំទឹកជំនន់ ទន្លេមេគង្គ ចូលទៅបំពេញបឹង ជាច្រើនប្រៀប បានជាអាងស្តុកទឹក មួយយ៉ាងធំ ដែលបានជួយ ដោះស្រាយដល់ជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចំនួន បីឃុំ គឺឃុំកៀនជ្រៃ , ឃុំរំចេក និងឃុំហាន់ជ័យ ស្រុកកំពង់សៀម ។ អ្នកស្រីមេឃុំ បានឲ្យដឹងថា ប៉ុន្តែនៅពេល ទឹកទន្លេមេគង្គ បានស្រក គឺនាំទឹកនៅតាមបឹង ទាំងនោះបានហូរចេញមកវិញ នារដូវបើកនេសាទ គឺប្រជាពលរដ្ឋ ចាប់បានតែត្រីចំណែកទឹកបានហូរចាក់ ចូលទន្លេរីង ហួតអស់ពី បឹងមួយចំនួន ។

ពិសេសរយ:ពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ បន្ទាប់ពីមាន គោលនយោបាយនេសាទ ជាលក្ខណ:គ្រួសារ គ្មានឡូត៍នេសាទ និងគ្មានរបាំងធ្នួស នោះគឺទឹកបានហូរ ចូលទន្លេយ៉ាងរហ័ស ដោយពុំអាចគ្រប់គ្រង ទុកទឹកប្រើប្រាស់ ។កត្តានេះបណ្តាល ឲ្យប្រជាពលរដ្ឋ ដែលរស់នៅបង្ក បង្កើនផលដាំដំណាំ កសិកម្មខ្វះទឹកស្រោច សពនារដូវប្រាំងម្តងៗ ហើយតែងតែកើត មានជម្លោះដណ្តើម ទឹកគ្នារវាង ប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋ ។

ប្រភពនោះ បានបន្តថា ហេតុនេះបើសម្តេចតេជោ នឹងជួយផ្តល់សំណង់ទ្វារទឹក ដល់ព្រែកកៀនជ្រៃ តាមសំណើរបស់ប្រជាពលរដ្ឋ មែននោះ គឺនឹងផ្តល់ប្រយោជន៍ ច្រើនទៀតក្រៅពី រក្សាទឹកសម្រាប់ ប្រើប្រាស់ដូចជាថែរក្សា ធនធានធម្មជាតិ ព្រៃជាជម្រត្រីគឺ ទប់ស្កាត់ជនខិលខិច លួចកាប់ឆ្ការទន្ទ្រាន ដុតបំផ្លាញយកដី នៅរដូវប្រាំងទប់ស្កាត់ បទល្មើសនេសាទឆក់ ទប់បាច់ចាប់ត្រី នៅតាមបឹងនានា ពិសេសនឹងធ្វើ ឲ្យព្រៃដែលរង ការកាប់បំផ្លាញកន្លងមក ដុះលូតលាស់ឡើងវិញ និងកាត់បន្ថយ ជម្លោះដណ្តើមទឹកគ្នា ។

ប៉ុន្តែសម្រាប់ ឆ្នាំ២០១៦នេះ ពុំអាចសាងសង់ទ្វារ ទឹកលើតួព្រែកកៀនជ្រៃបានទេ រង់ចាំឆ្នាំក្រោយ ឆ្នាំ២០១៧ ដោយបច្ចុប្បន្ន ទឹកទន្លេមេគង្គកំពុងហូរចូលបឹង ។ លោក គាំ ធឿន មេឃុំហាន់ជ័យបានឲ្យដឹងថាប្រសិន បើមានចំណាត់ដូចខាងលើនោះ គឺគាំទ្រ។ ប្រជាពលរដ្ឋមិនចោទ ជាបញ្ហាទឹកស្រោចស្រព ដំណាំកសិកម្ម ប៉ុន្មានទេគឺ សំខាន់មានទឹកជាប់ នៅក្នុងបឹងជាប់ រហូតនោះគឺប្រយោជន៍ ដល់ការដុះលូតលាស់ព្រៃបឹង កន្ទិល ឬបឹងក្រពើចាស់ ឡើងវិញ។ ពេលនោះធនធានធម្មជាតិ នឹងសម្បូរ ពិសេសត្រីតែម្តង ។

ព្រោះថាឃុំហាន់ជ័យនេះ មានតែបឹងក្រ ពើចាស់មួយនេះទេ ហើយរយ:ពេល ៥ឆ្នាំកន្លង ទៅមានសកម្មភាព ល្មើសច្បាប់ ការលួចកាប់ទន្ទ្រាន ព្រៃលិចទឹកអស់ ជាច្រើនហិកតា ។ លោក ស្រ៊ុន គឹមយាត មេឃុំរំចេក បានលើកឡើងប្រហាក់ប្រហែល លោក មេឃុំហាន់ជ័យដែរថា ខាងឃុំរំចេក ក៏មានតែមួយដែរឈ្មោះ បឹងឈូក ដែលមានផ្ទៃប្រមាណជាង ២០ហិកតា គឺបច្ចុប្បន្ន មិនមាននៅសល់ ព្រៃលិចទៀត គឺមានដើមកក់ និង មានផ្ទៃដី ស្រែប្រាំងចំនួន ៤០០ ហិកតា ។

បញ្ហាសំណើសុំសម្តេចតេជោ សង់ទ្វារទឹកនៅព្រែកកៀនជ្រៃ ខាងលោក ក៏គាំទ្រដែរ គឺក្រៅពីធ្វើឲ្យ ព្រៃបឹងដុះឡើងវិញ និងរក្សាទឹក ស្រោចស្រពដំណាំ ក៏អាចជួយរក្សា ដីល្បាប់ដើម្បីបង្កើន គុណភាពដីរបស់កសិករផងដែរ ៕