Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជនជាប់និទ្ទេសA

  • បោះពុម្ព

សម្តេចចបានថ្លែង នៅក្នុងពិធី ជួបសំណេះសំណាល ជាមួយ សិស្សនិទ្ទេសA នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦ នាវិមានសន្តិភាពថា ជំនាន់សម្តេច វាអភ័ព្វណាស់ ទៅហើយ ដូច្នោះ សម្តេច នឹងមិនឲ្យ ក្មេងៗជំនាន់ក្រោយៗ អភ័ព្វដោយសារ អត់សាលារៀន រឺរងគ្រោះដោយសារ សង្រ្គាមណាមួយ នោះទេ។

សម្តេចបន្តថា " ត្រូវរក្សាសុខសន្តិភាព ដែលយើងរក បានដោយលំបាក ដើម្បីសេចក្តីសុខ អភិវឌ្ឍនភាព របស់ជាតិយើង ។ " នាយករដ្ឋមន្រ្តី ដែលដាក់ចេញ នូវនយោបាយ ឈ្នះឈ្នះ ឈានទៅរក ការបញ្ចប់សង្រ្គាម និងការបែងចែក ទឹកដីគ្រប់គ្រង អំឡុងពេលសង្រ្គាម បានថ្លែងបញ្ជាក់ថា សមិទ្ធិផលទាំងនេះ កើតចេញពីសន្តិភាព ពេញបរិបូរណ៍ នៅទូទាំងប្រទេស ហើយអំពាវនាវ ឲ្យមានការពារ សន្តិភាពនេះ បន្តទៅទៀត ។ -កូនប្រឡងជាប់ បាក់ឌុប សប្បាយចិត្តជាងកូន ជាប់មហាវិទ្យាល័យទៀត ។

ឥឡូវជាប់បាក់ឌុប ពិបាកជាង រកការជាប់ មហាល័យវិទ្យាល័យ គឺបាក់ឌុបពិបាកប្រឡង។ -កោតសរសើរ ដល់ក្រសួងអប់រំ ដែលបានកែប្រែ វិស័យអប់រំ បានយ៉ាងល្អ ។ អ្នកណាថាអ្វីក៏ថាចុះ ថាសញ្ញាបត្រស្រុកខ្មែរគ្មានតម្លៃ ។ -ការបណ្តុះបណ្តាល ក្នុងប្រទេស ក៏ត្រូវបានយកចិត្ត ទុកដាក់ ។ ប៉ុន្មានខែមកនេះ ទាំងមុន និងក្រោយប្រឡង ខ្ញុំបានដើរ តាមបណ្តាលខេត្ត ជាពិសេសបានចូល តាមសាលា ហើយបានឃើញបើកវគ្គ បំប៉នសិស្ស ។ ការបំប៉ននេះសិស្ស រៀនបានច្រើនទៀត ។ អរគុណសម្រាប់ អ្នកបំប៉ន់។ -សិស្សថ្នាក់ទី១២ និងទី៩ ក៏ត្រូវទៅទទួល ការបំប៉ន ។

ពិសេស ក្រុមយុវជន គណបក្ស ប្រជាជនកម្ពុជា ដែលបាន ចំណាយថវិកា សម្រាប់ជួយដល់ បេក្ខជនខ្លះដែរ ។ -បក្សនយោបាយខ្លះ ក៏បានរួមចំណែកដែរ ។ ក្នុងករណីមិនបាន ជួយខ្ញុំក៏មិនថា ហើយអ្នកជួយខ្ញុំក៏អរគុណ។ -អរគុណមាតាបិតា ដែលបានគាំទ្រ គ្រប់សកម្មភាព របស់កូនចៅខ្លួន ។ ថ្ងៃនេះខ្ញុំពិតជា មានមោទនភាព ជាមួយមាតា-បិតា ។ ហើយសម្តែងនូវ ការសោកស្តាយ ដែលកូនមិនបាន់ជាប់ ហើយបន្តការសិក្សា នៅឆ្នាំក្រោយទៀត ។ -មានខេត្តខ្លះ បានឧបត្ថម្ភ ដល់ក្មួយច្រើនហើយ មានខេត្តខ្លះ ក៏បានជួបសិស្ស ដែលមិនបាន ជាប់និទ្ទេស A ផងដែរ ។ -បើអ្នកខ្លះត្រូវ តែតាំងចិត្តប្រឡង ។ បើឲ្យចូល គ្រូដោយស្វ័យប្រវត្តិលើសហើយ ។

-ដើម្បីឲ្យមានយុត្តិធម៌ ត្រូវប្រឡងចូលគ្រូទាំងអស់គ្នា ទោះនិទ្ទេស អីក៏ដោយ ។ បើឲ្យជាប់គ្រូទាំងអស់ ជាង ៨០០០នាក់ លើសហើយ ព្រោះកន្លែងមានតែ ៣០០០នាក់ទេ ។ បើអ្នកណាចង់ចូលគ្រូ ដោះស្រាយតាមហ្នឹងទៅ -មិនទទួលយក ជាស្វ័យប្រវត្តិទេ ដែលឲ្យចូលគ្រូ ចំពោះអ្នកនិទ្ទេស A, B, C ដើម្បីធានាថា អ្នកពូកែជាប់គ្រូ ប្រឹងរៀនទៀត ។ -ឆ្នាំមុនមានតិច ប៉ុន្តែឆ្នាំនេះ មានច្រើន ។ មិនប្រាកដថា អ្នកនិទ្ទេសA ប្រឡងជាប់ គ្រូទេណា ។ យកស្តងដារប្រឡង ធ្វើជាមូលដ្ឋាន ។

-មកថ្ងៃនេះ បេក្ខជននិទ្ទេសA ទទួល Tablat samsong ១គ្រឿង ស៊ីមកាត ប្រាក់ស្លឹងជា ប្រាក់ប្រវត្តិសាស្រ្ត (បោះផ្សាយ ឆ្នាំ១៩១៤ សម័យព្រះអង្គឌួង ) ទុកជាអនុស្សាវរីយ៍ និងទទួល បានប្រាក់ ២លានរៀល ពីសម្តេច ។ -ចំណែកនាយក -នាយិកាសាលា ដែលបានអញ្ជើញមក ក៏បានទទួល ប្រាក់ស្លឹងដែរ និងថវិកា ១លានរៀល និងផ្ញើជូនទៅកាន់ វិទ្យាល័យនិមួយៗ ៣លានរៀល ខ្ញុំសូមផ្តាំផ្ញើសួរទុក្ខ ដល់គ្រូបង្រៀនផង ។

-សង្ឃឹមថាថ្ងៃណាមួយក្មួយៗ នឹងមកធ្វើការ នៅវិមាន សន្តិភាពនេះ ព្រោះការកសាងនេះ ជាស្នាដៃ របស់ខ្មែរ សុទ្ធសាធ ព្រោះដូនតាខ្មែរ ធ្វើបា្រសាទ អង្គរវត្ត បានហេតុអ្វីធ្វើ ប៉ុណ្ណឹងមិនបាន ។

-សម្តេចអនុញ្ញាត ឲ្យបេក្ខជន ដើរមើលកន្លែង សំខាន់ៗ របស់វិមានសន្តិភាព ជាពិសេស កន្លែងសម្តេចធ្វើការ ។ -សម្តេចបានបញ្ចប់ ពិធីសំណេះសំណាល  ជាមួយបេក្ខនិទ្ទេសA នៅម៉ោង៩ និង៤៣នាទី ៕

ដកស្រង់ពី៖ដើមអម្ពិល