បណ្តាញសង្គម

កម្ពុជានឹងប្រើប្រាស់កម្លាំងជិត ១ម៉ឺននាក់ ដើម្បីការពារថ្ងៃបុណ្យអុំទូក

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងប្រើប្រាស់កម្លាំងចំនួន ៩ ៧៤២នាក់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ដែលនឹងមកចូលរួម ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ។

ក្នុងពិធីជួបប្រជុំ ដើម្បីរៀបចំការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅនាយកដ្ឋានកងអង្គរក្ស លោក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ កម្លាំងទាំង ៩ ៧៤២នាក់នេះ នឹងចាំការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅគោលដៅសំខាន់នានា ក្នុងរាជធានីភ្នំពេញ ៕

ដកស្រង់ពី៖ ដើមអម្ពិល