បណ្តាញសង្គម

រាជរដ្ឋាភិបាល នឹងដំឡើង​ប្រាក់ ឧបត្ថម្ភ​ដល់​ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ជាង ​១០ម៉ឺនរៀល​ទៀត ខណ:​ប្រធានភូមិ ដំឡើង​ជាង​ ២ម៉ឺនរៀល​

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នឹងដំឡើង ប្រាក់ឧបត្ថម្ភ ដល់ ប្រធានក្រុម ប្រឹក្សាក្រុង ស្រុក ខណ្ឌ ពី៨១ម៉ឺនរៀល ទៅដល់ ៩៣ម៉ឺន ៥ពាន់រៀល ហើយ ប្រាក់ឧបត្ថម្ភ សម្រាប់ក្រមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងត្រូវដំឡើងពី ៦៥ម៉ឺនរៀល ដល់៧៥ម៉ឺនរៀល ។

ក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងផ្តល់ប្រាក់ ឧបត្ថម្ភមេឃុំ ចៅសង្កាត់ នឹងត្រូវដំឡើងពី ៧៥ម៉ឺនរៀល ដល់ ៨៨ម៉ឺនរៀល ហើយក៏មានការ ប្រកាសតំឡើង ប្រាក់ឧបត្ថម្ភ ដល់ ជំទប់ទី១ ទី២ បៅសង្កាត់ទី១ ចៅសង្កាត់ទី២ ពី៥៥ម៉ឺនរៀល ដល់ ៦៥ម៉ឺនរៀល ហើយប្រាក់ឧបត្ថម្ភ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងដំឡើងពី ៤៨ម៉ឺនរៀល ដល់ ៥៧ម៉ឺនរៀល ។

ប្រាក់ ឧបត្ថម្ភប្រធានភូមិ នឹងត្រូវដំឡើងពី ២០ម៉ឺនរៀល ដល់២២ ម៉ឺន ៥ពាន់រៀល និងប្រាក់ឧបត្ថម្ភ ជំនួយការភូមិ តំឡើងពី ១៦ម៉ឺនរៀល ដល់១៨ម៉ឺន និងប្រាក់ឧបត្ថម្ភ សមាជិកភូមិ នឹងត្រូវតំឡើងពី ១៤ម៉ឺនរៀល ដល់១៦ម៉ឺនរៀល។ ការប្រកាសដំឡើងប្រាក់ ឧបត្ថម្ភដល់មន្រ្តីរាជរដ្ឋាភិបាល ក្នុងមុខដំណែងខាងលើនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំទីស្តី ការគណ:រដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា ៕