បណ្តាញសង្គម

រណសិរ្ស២ធ្នូ គឺជាចលនាកិច្ចប្រមូលកម្លាំង កើតចេញពីជនរងគ្រោះស្ទើរមួយជីវិតក្នុងរបប ប៉ុលពត តាមប្រមាញ់សម្លាប់

(ភ្នំពេញ)៖ ថ្ងៃនេះជាខួប អនុស្សាវរីយ៍លើកទី៣៨ កំណើតរណិសរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ហៅខួប២ធ្នូ ជាថ្ងៃដែលខ្មែរអ្នក ស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវ ផែនការរំដោះជាតិ ចេញពីរបបកម្ពុជា ប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ប៉ុលពត។

 អាស្រ័យដោយថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ និងឥស្សរៈជនមួយចំនួនទៀត ដែលជាអ្នកបង្កើត ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត (រណសិរ្ស ពីរធ្នូ) តើមានអ្វីជាសារសំខាន់? សូមលោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល ជួយពន្យល់ចំពោះថ្ងៃ២ធ្នូនេះ។

លោក ផៃ ស៊ីផាន៖ សូមអរគុណចំពោះ ការតាំងសំនួរដ៏ល្អនេះ ថ្ងៃនេះមានរយៈពេល កន្លងមកសាមសិបប្រាំបីឆ្នាំ មកហើយ ចំពោះចលនា កិច្ចប្រមូលកំលាំង ដែលកើតចេញ ពីជនរងគ្រោះ ស្ទើរអស់ជីវិត ដែលរបប ប៉ុលពត តាមប្រមាញ់សម្លាប់។

និន្នាការ និងជំនឿខុសគ្នា យ៉ាងណាក៏ដោយ គឺកិច្ចការពាររជីវិត ដើម្បីរស់ខ្លួនម្នាក់ៗផ្ទាល់ ដែលរស់នៅភៀសខ្លួន ពីតំបន់ប៉ុល ពត កាន់កាប់ និងលើបន្ទាត់ប្រឈម ស្លាប់រស់នេះជាការចាប់ផ្តើម ចលនាតស៊ូអាវុធ និងនយោបាយដើម្បី រំដោះជីវិតមហាជន ដែលស្ថិតនៅក្នុងជំរំគុក ឥតជញ្ជាំងក្នុងនៃផ្ទៃប្រទេសកម្ពុជា ដែលគេហៅថា សង្គ្រាមរបស់ជនជាតិខ្លួន។

ការកាត់ក្តីលើករណី មេដឹកនាំជាន់ខ្ពស់ និងជនដែលទទួល ខុសត្រូវខ្ពស់បំផុត នៃរបបប៉ុលពត «របស់អង្គជុំនុំ ជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ឬពាក្យសាមញ្ញ តុលាការខ្មែរក្រហម» បានធ្វើការវិនិឆ្ឆ័យ និងដាក់ទោសដល់ ខៀវ សំផន នួន ជា និង កាំង ហ្កេកអ៊ាវ ហៅឌុច នោះជាហេតុផល ជាមួយ និងជាទឡ្ហីករ ប្រវត្តិសាស្រ្តដែលបញ្ជាក់នូវ តម្លៃជាសាកល នៅក្នុងពិភពលោករបស់ «រណសិរ្ស ពីរធ្នូរនេះ»។

ការសម្រេចក្តីនេះ របស់តុលា ការខ្មែរក្រហម គឺជាតម្លៃសាកល នៃប្រវត្តិសាស្រ្ត មនុស្សជាតិ ដែលបានកើត ឡើងនៅកម្ពុជា ក្នុងការស្វែងរក និងយល់ឃើញ ជាសាកលថារបប ប៉ុលពតជា របបមហាឃោឃៅ មនុស្សឃាដ និង ឧក្រិដ្ឋកម្មសង្គ្រាម ដែលធ្វើឲ្យមនុស្ស រាប់លានអ្នកស្លាប់។

ការវិនិច្ឆ័យពីអំពើ កាប់សម្លាប់ ឃោឃៅរបស់ របបប៉ុលពត ក៏ជាលទ្ធផលនៃការ វិនិឆ្ឆ័យលើភាពត្រឹម ត្រូវស្របច្បាប់ នៃការបង្កើតរណសិរ្សពីរធ្នូ រំដោះជាតិ រំដោះជីវិតប្រជាពលរដ្ឋខ្មែរផងដែរ។ នេះហើយជាតម្លៃសាកល និងលេចធ្លោរបស់រណសិរ្សពីរធ្នូ៕

ដកស្រង់ពី៖ FRESH NEWS